ថ្នាក់ដឹកនាំប្រទេសមួយចំនួនទៅកាន់ចិនចូលរួមពិធីរំលឹកខួបលើកទី៧០ទិវាបញ្ចប់សង្គ្រាមលោកលើកទី២

(VOVworld)-នាថ្ងៃទី៣១សីហា ប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួប សន្ទនាដាច់ដោយឡែកជាមួយប្រធានរដ្ឋឡាវ លោក Choummaly Sayasone ព្រះ
មហាក្សត្រកម្ពុជា នរោត្តមសីហមុនី ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan
Nazarbayer និងប្រធានាធិបតីស៊ែប៊ី Tomislav Nikolic ក្នុងឱកាសថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនេះទៅកាន់ប៉េកាំងចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវា
បញ្ចប់ សង្គ្រាមលោកលើកទៅ២។

        ក្នុងជំនួបជាមួយប្រធានរដ្ឋឡាវ លោក Xi Jinping បានអះអាងថា ទំនាក់ទំ
នងរវាងរដ្ឋទាំងពីរ បក្សទាំងពីរកំពុងឈានចូលដំណាក់កាលល្អបំផុតក្នុងប្រវត្តិ
សាស្ត្រ។ ក្នុងជំនួបជាមួយ ព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី លោក Xi
Jinping បានឲ្យដឹងថា ប៉េកាំងត្រៀមខ្លួនជាស្រេចរក្សារាល់ការជួបប្រាស្រ័យជាន់ ខ្ពស់ក្រោមរូបភាពផ្សេងៗគ្នា ក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យមួយ
ចំនួនទៀត។ នៅជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន ភាគីទាំងពីរបានព្រម ព្រៀងបង្កើនទំនាក់ទំនង។ ក្នុងថ្ងៃដដែលលោក Xi Jinping បានមានជំនួបជាមួយ ប្រធានាធិបតីស៊ែប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ