ថ្នាក់ដឹកនាំរុស្ស៊ី អ៊ុយក្រែន EU ឯកភាពចរចារស្ដីពីឧស្ម័នដុត

ថ្នាក់ដឹកនាំរុស្ស៊ី អ៊ុយក្រែន EU ឯកភាពចរចារស្ដីពីឧស្ម័នដុត - ảnh 1
ថ្នាក់ដឹកនាំរុស្ស៊ី អ៊ុយក្រែន EU ឯកភាពចរចារស្ដីពីឧស្ម័នដុត

(VOV)_នាថ្ងៃទី ១៤ សីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអ៊ុយក្រែន PetroPoroshenko និងប្រធាន​គណៈកម្មាធិការ​អឺរ៉ុប
 លោក Jose Barroso​បានឯកភាព​ដំណើ​ការចរចារ ស្ដីពីឧស្ម័នដុត។ ប៉ុន្តែពេល វេលា និងទីកន្លែងមិនទាន់បានកំណត់ទេ។​ អ្នកនាំពាក្យរបស់ដំណាងជាន់ខ្ពស់ EU
ទទួលបន្ទុក​ផ្នែក ថាមពល លោកស្រី Marlene Hulzner បានអោយដឹងថា៖ ​មុនពេលដំណើការជួបប្រាស្រ័យត្រីភាគី រុស្ស៊ីនិង EU នឹងដំណើការ​ចរចារទ្វេភាគីស្ដីពីថាមពល ដែលតាមគំរោងគឺថ្ងៃទី២៩ សីហានេះ​។

          នាថ្ងៃនេះដែរ   ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ​និងប្រធាន​ EC
 Jose Manuel Barroso ក៏បានដំណើការចរចារតាម​ទូរស័ព្ទ ​ស្ដីពីបញ្ហាបញ្ហានៅ ក្តៅគគុករវាងរុស្ស៊ី និង EU ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ