ថ្នាក់ដឹកនាំវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ថ្នាក់ដឹកនាំវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតខ័ណ្ឌ Ba Dinh និង​ Tay Ho


(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតមុននឹងប្រជុំលើកទី១០រដ្ឋ
សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី១២តុលា អគ្គលេខាបក្សក្មុយនិស្តវៀត
ណាមលោក Nguyen Phu Trong រួមជាមួយគណៈប្រតិភូសមាជិកសភាហាណូយ
បានជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Tay Ho (នៅក្រុង
ហាណូយ)។ នៅទីនេះលោកអគ្គលេខាក៏បានយល់ព្រមជាមួយការវាយតម្លៃរបស់
អ្នក​បោះឆ្នោត ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិដែលមានបំរ៉ែបំរួល
យ៉ាងសកម្ម។ ជាពិសេសនាពេលខាងមុខ វៀតណាមបានត្រៀមខ្លួនជាស្រេច ទទួលយកទាំងឱកាសនិងការសាកល្បងក្នុងដំណើរការបង្កើតសហគមន៍អាស៊ាន ក៏ដូចជាការដែលវៀតណាមទើបនឹងបញ្ចប់ចរចារស្តីពូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ។ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

        “យើងត្រូវបន្តការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាថែមទៀតអំពីការត្រិះរិះ អំពីការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកម្មាភិបាល។ ដល់ឆ្នាំ២០១៦ខាងមុខ មហាសន្និបាតបក្ស
លើកទី១២ នឹងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ដំណាក់កាលជាបន្ត”។

ថ្នាក់ដឹកនាំវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 2
លោក​ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតក្រុងហូជីមិញ

        ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang រួមជាមួយ គណៈប្រតិភូសមាជិកសភាក្រុងហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតខ័ណ្ឌទី១។ ក្នុងការផ្លាស់ប្តូរជាមួយអ្នកបោះឆ្នោតអំពីកិច្ចការកម្មាភិ បាល ក្នុងនោះមានការត្រៀមរៀបចំកម្មាភិបាលសម្រាប់មជ្ឈឹមនីតិកាលទី១២ លោក
Truong Tan Sang បានលើកច្បាស់ថា អ្នកបោះឆ្នោតមានសិទ្ធិជ្រើសរើស  និងម្ចាស់
ការផ្តល់មតិដើម្បីអាចជ្រើសរើសកម្មភិបាលមានសមត្ថភាព។ ក្នុងកាលៈ ទេសៈ
ដែលវៀតណាមធ្វើសមាហរណកម្មកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយ
នាថ្មីៗនេះ វៀតណាមទើបនឹងសម្រេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) លោក Truong Tan Sangបានសង្កត់ធ្ងន់ថ្ងា៖

        “កុំគិតថា TPP ដែលបានចុះហត្ថលេខាហើយគឺយើងនឹងទទួលបានជោគជ័យ
ភ្លាមមួយរំពេចនោះ តាមពិត យើងត្រូវកសាងខឿនសេដ្ឋកិច្ចមានគុណភាណ មាន
ប្រសិទ្ធភាពនិងមានការប្រគួតប្រជែងខ្ពស់ទៀត។ បើដូច្នេះ យើងត្រូវផ្លាស់ប្តូររបៀប
ធ្វើការ​និងការ​អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា មុនបង្អស់គឺត្រូវកាត់បន្ថយភាពខ្ជះខ្ជាយ
ផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ