ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច​ ហេង សំរិន

នារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាដាប់ដោយឡើកពីគ្នាជាមួយ
ប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងមានដំណើរ
ទស្សនកិច្ច មិត្តភាពជាផ្លូវការនៅវៀតណាម។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំវៀត
ណាមបានសង្កត់ ធ្ងន់ថា៖ វៀតណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ជាពិសេសដល់
ទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងជាមួយកម្ពុជា។ វៀតណាមមានគោលបំណងថា៖
ប្រទេសទាំង ២ បន្តអនុវត្ត បណ្ដាកិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ ដែលថ្នាក់ដឹក
នាំនៃប្រទេសទាំង ២ បានឯកភាព ប្រកបដោយមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំវៀតណាម
ទាំង ២ រូបបានអះអាងថា៖ វៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនគាំទ្រ
កម្ពុជាឈរឈ្មោះក្នុងឋានៈសមាជិកមិនអចិន្ត្រៃយ៍របស់អ.ស.ប ស្នើភាគីទាំង ២ សហការ
ជិតស្និទរៀបចំបណ្ដាសកម្មាភាពក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២ ប្រកបដោយ
មានប្រសិទ្ធភាព។​ព្រំដែនភាគីវៀតណាមបានស្នើរដ្ឋសភាកម្ពុជាបន្តគ្រាំទ្រអាណិកជន
វៀតណាមដែលកំពុងធ្វើការរកស៊ី រស់នៅនៅកម្ពុជា មានជីវភាពរស់នៅ ស្ថិរភាព រួមចំ
ណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម -កម្ពុជាឲ្យខ្លាំងក្លា
ថែមទៀត៕

ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច​ ហេង សំរិន  - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្រេច ហេង សំរិន (Image: Vietnamplus)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ