ថ្នាក់ដឹកនាំវៀតណាមអបអរសាទរថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាឯករាជ្យ

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាឯករាជ្យព្រះរាជា
ណាចក្រកម្ពុជា (ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី៩វិច្ឆិកាឆ្នាំ​២០១៣)​ នាថ្ងៃទី ៨​វិច្ឆិកា គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ​បានផ្ញើសារទូរលេខអប
អរសាទរ ចំពោះគណះកម្មាធិការមជ្ឈឹមគណបក្ស​ប្រជាជនកម្ពុជា។ អគ្គលេខាបក្ស
កុម្មុយ នីស្តវៀតណាម លោកNguyen Phu Trong បានផ្ញើកន្ត្រក់ផ្កា និងប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ
រាជាណាចក្រ​កម្ពុជា​។ នាយក​រដ្ឋ​មន្ត្រីវៀតណាម លោកNguyen Tan Dung បានផ្ញើ
សារទូរលេខ​អបអរសាទ​រជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានផ្ញើសារទូរលេខអបអរ
សាទរ​ចំពោះប្រធាន​ព្រឹទ្ធសភា ​សម្ដេចជាស៊ីម និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេងសំរិនផងដែរ។

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាឯករាជ្យ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា(TTXVN)

នាថ្ងៃនេះដែរ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៦០ នៃទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ