ថ្នាក់ដឹកនាំស្ថានទូតរបស់ប្រទេសចំនួន១០អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang

ថ្នាក់ដឹកនាំស្ថានទូតរបស់ប្រទេសចំនួន១០អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang - ảnh 1
ថ្នាក់ដឹកនាំខេត្ត Bac Giang ជួបធ្វើការជាមួយអង្គទូត (រូបថត៖nhandan.com.vn)

(VOVworld) - នាថ្ងៃទី២៥ មិថុនា លោក Pham Sanh Chau ប្រធាននាយកដ្ឋានវប្បធម៌
កិច្ចការបរទេសនិង UNESCO នៃក្រសួងការបរទេសវៀតណាមបានដឹកនាំអង្គទូត
រួមមានថ្នាក់ដឹកនាំស្ថានទូតនៃប្រទេសចំនួន១០នោះគឺ អូស្រ្តាលី ហុង គ្រី រុស្ស៊ី រ៉ូម៉ានី
 ប៉េរូ អាមេរិក ឥណ្ឌា ម៉ារ៉ុក អ៊ុយក្រែននិងស៊ុយអែតអញ្ជើញទៅ បំពេញទស្សនកិច្ច
ការងារនៅខេត្ត Bac Giang ភាគខាងជើងវៀតណាមសំដៅ ផ្លាស់ប្ដូរឱកាសសហប្រ
តិបតិ្តការក្នុងការអភិរក្ស កែច្នៃ នាំចេញកសិផលនានា ពេលខាងមុខ ជាពិសេសគឺ
ផ្លែគូលេន។តាមលោក Pham Sanh Chau ថា ដំណើរ ទស្សនកិច្ចលើកនេះ បានជួយ
ឲ្យបណ្ដាតំណាងក្នុងអង្គទូតយល់ដឹងថែមទៀតអំពី ទំនិញកសិផលនិងសក្ដានុភាព ឧត្តមភាពនានានៃខេត្ត Bac Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ