ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួបគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ

ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួបគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ - ảnh 1
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួប
គណៈប្រតិភូ ជាន់ខ្ពស់ទីក្រុងហូជីមិញ (រូបថតៈPhạm Kiên/Vietnam+ )


(VOVworld)- បន្តដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ របស់គណៈប្រតិ ភូជាន់ខ្ពស់ទីក្រុងហូជីមិញ (ភាគខាងជើងវៀតណាម)ដឹកនាំដោយលោក Le
Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង នាថ្ងៃទី៨មេសា គណៈប្រតិភូ វៀត
ណាម បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong
អនុប្រធារដ្ឋឡាវ លោក Bunnhang Volachit។ មុននោះ គណៈ ប្រតិភូបានទៅសម្តែង
ការគួរសមលោកអគ្គលេខា និងជាប្រធានរដ្ឋឡាវ Chumali Sayasone។

        ក្នុងបណ្តាជំនួបនេះ លោក Le Thanh Hai បានសម្តែងក្តីសោមនស្សរីក រាយ
ដែលឃើញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយឡាវ កាន់តែ​បាន ពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Le Thanh Hai ក៏មានបំណងថា
រដ្ឋាភិបាលឡាវ បន្តបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មវៀតណាម ក៏ដូចជាអង្គភាពអាជីវកម្មទីក្រុងហូជីមិញ មកវិនិយោគធ្វើអាជីវកម្ម និង អនុវត្ត
ដោយប្រសិទ្ធិភាពបណ្តាគំរោងការវិនិយោគនៅឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ