ថ្នាក់ដឹកនាំ​ស.ប.ប.ក អំពាវនាវឲ្យស្វ័យភាពសេដ្ឋកិច្ច ដើម្បី "តបតវិញ" រាល់បទដាក់ទណ្ឌកម្ម

(VOVWORLD) -ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលគណបក្សពលករ ស.ប.ប.ក នាថ្ងៃទី ១០ ខែមេសា ១ថ្ងៃ មុនពេលសន្នបាតិតំណាងប្រជាជនកំពូល (រដ្ឋសភា) ស.ប.ប.ក នីតិកាលទី ១៤  បើកសម័យប្រជុំ។
ថ្នាក់ដឹកនាំ​ស.ប.ប.ក អំពាវនាវឲ្យស្វ័យភាពសេដ្ឋកិច្ច ដើម្បី  ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un (រូបថត៖ TTXVN)

ស.ប.ប.ក ចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍខឿនសេដ្ឋកិច្ច សង្គម និយម ដោយ ឆ្ពោះទៅការ "ពឹងផ្អែកលើខ្លួនឯង" ឲ្យសមស្របនឹងស្ថានភាពនៃប្រទេសជាតិ ហើយចាត់ទុកនេះគឺជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះបទដាក់ទណ្ឌកម្មអន្តរជាតិលើប្រទេសនេះ។

ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលគណបក្សពលករ ស.ប.ប.ក នាថ្ងៃទី ១០ ខែមេសា ១ថ្ងៃ មុនពេលសន្នបាតិតំណាងប្រជាជនកំពូល (រដ្ឋសភា) ស.ប.ប.ក នីតិកាលទី ១៤  បើកសម័យប្រជុំ។

មជ្ឈដ្ឋានអ្នកវិភាគបាន វិភាគថា ប្រសាសន៍ពោលខាងលើរបស់លោក Kim Jong-un បានសរឲ្យឃើញថា ស.ប.ប.ក បានបន្តផ្ដោតលើការអភិវឌ្ឍសេដកិច្ច - គោលមាគ៌ាជាយុទ្ធសាស្ត្រ ដែលព្យុងយ៉ាងបានប្រកាសជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨។

នៅក្នុងសម័យប្រជុំនេះលោក Kim Jong-un ក៏បានលើកឡើងអំពីជំនួបកំពូលជាលើកទីពីររវាងលោកជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីខែកុម្ភៈកន្លងទៅនៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ