ថ្នាក់ដឹកនាំឡាវវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ទាំងពីររបស់វៀតណាមនិងឡាវ

(VOVworld) - នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីស្ដីការខុទ្ទកាល័យរដ្ឋាភិបាលឡាវ នាយក
រដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយលោក រដ្ឋមន្រ្តី Ha
Hung Cuong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។នៅទីនេះ លោក Ha Hung
 Cuong បានឲ្យដឹងថា ក្រសួងយុត្តិធម៌វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភការ
ងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពិសេសគឺ ប្រភពធនធានមនុស្សមាន
គុណភាពខ្ពស់ក្នុងវិស័យច្បាប់និងយុត្តិធម៌សំរាប់ឡាវ តាមរយៈការកសាងនិង
អនុវត្តន៍គំរោងការណ៍ជួយឧបត្ថម្ភវិទ្យាស្ថានយុត្តិធម៌ឡាវ ពីប្រភាពទុនឧបត្ថម្ភរបស់
វៀតណាម។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី Thongsing Thammavong បានវាយតំលៃខ្ពស់ចំពោះលទ្ធ
ផលសហប្រតិបតិ្តការដ៏ល្អប្រសើរនាពេលកន្លងទៅរវាងក្រសួងយុត្តិធម៌នៃប្រ
ទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការពិសេសលើគ្រប់
វិស័យវៀតណាម-ឡាវឲ្យកាន់តែស៊ីជំរៅជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធិភាពពី
មួយថ្ងៃទៅមួយថ្ងៃ។
ក្នុងព្រឹត្តិការណ៍មួយទៀត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ធ្នូ នាយឧត្តមសេនីយ៍
Phung Quang Thanh រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈ
ប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវតាម
សេចក្ដីអញ្ជើញរបស់ឧត្តម សេនីយ៍ឯក Sengnouane Xayalath លេខាមជ្ឈឹមបក្ស
និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ