ថ្នាក់ដឹកនាំអាមេរិក ចិន និងជប៉ុនពិភាក្សាតាមទូរស័ព្ទអំពីបញ្ហាស.ប.បកូរ៉េ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី២ កក្កដា បាន អញ្ជើញពិភាក្សាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោក Xi Jinping និងនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។
ថ្នាក់ដឹកនាំអាមេរិក ចិន និងជប៉ុនពិភាក្សាតាមទូរស័ព្ទអំពីបញ្ហាស.ប.បកូរ៉េ - ảnh 1 កាំជ្រួចមួយគ្រាប់ត្រូវបានបាញ់បង្ហោះពីទីតាំងសម្ងាត់របស់ស.ប.បកូរ៉េ (រូបថត៖Yonhap/TTXVN)
  (VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី២ កក្កដា បាន អញ្ជើញពិភាក្សាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោក Xi Jinping និងនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។ក្នុង សេចក្ដីជូនដំណឹងនាថ្ងៃដដែល សេតវិមានបានឲ្យដឹងថា ថ្នាក់ដឹកនាំអាមេរិកនិង ចិនបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។រីឯក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនវិញ ប្រធានា ធិបតីលោក Donald Trump និងនាយករដ្ឋមន្រ្តីលោក Shinzo Abe ក៏បានសន្យា លើការបង្កើនសម្ពាធទៅលើព្យុងយ៉ាងផងដែរ។ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀតថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន ត្រៀមខ្លួនជាស្រេចការពារនិងតបតវិញនូវការ គំរាមកំហែងឬអំពើបង្ករឿងហេតុទាំងអស់ពីភាគីស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ