ថ្នាក់ដឹកនាំអាមេរិក និងចិនសន្ទនាតាមទូរស័ព្ទអំពីវិស័យពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ១ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដោយផ្តោតសំខាន់ទៅលើការពិភាក្សាអំពីរាល់បញ្ហា និងការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម ដែលកាន់តែកើនឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក។
ថ្នាក់ដឹកនាំអាមេរិក និងចិនសន្ទនាតាមទូរស័ព្ទអំពីវិស័យពាណិជ្ជកម្ម - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping (TTXVN) 

តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Trump បានឲ្យដឹងថាលោកទើបនឹងផ្លាស់ប្ដូរមតិជាមួយនឹងលោក ប្រធានរដ្ឋ Xi Jinping ប្រកបដោយភាពល្អប្រសើរ។ ភាគីទាំងពីរបានពិភាក្សាគ្នាលើគ្រប់ប្រធានបទ ដោយសង្កត់ធ្ងន់ទៅលើវិស័យពាណិជ្ជកម្ម។ យោងតាមម្ចាស់សេតវិមានបានឲ្យដឹងថា រាល់ការចរចាពាណិជ្ជកម្ម គឺទទួលបាន "ការវិវឌ្ឍជាវិជ្ជមាន"  ហើយជំនួបកំពូលទ្វេភាគីកំពុងបានរៀបចំផែនការ នៅឯកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលខាងមុខ នៅ Buenos Aires (អាហ្សង់ទីន) ។ លើសពីនេះទៀតលោក Trump បានឲ្យដឹងថែមទៀតថាភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងសកម្មលើបញ្ហាសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េផង
ដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ