ថ្នាក់ដឹកនាំអ៊ឺរ៉ុបព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជនសកម្មប្រយុទ្ធ

ថ្នាក់ដឹកនាំអ៊ឺរ៉ុបព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជនសកម្មប្រយុទ្ធ - ảnh 1
រូបថតៈ AFP


(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មានអូទ្រីស (APA) ថា ប្រទេសចំនួន១០នៅភាគ
កណ្តាលនិងភាគខាងត្បូងរបស់អឺរ៉ុបបានព្រមព្រៀងថា រិតបន្តឹងកិច្ចសហប្រតិបត្តិ
ការ ឲ្យខ្លាំងក្លាថែមទៀតក្នុងការប្រឆាំងនឹងកងកម្លាំងជនសកម្មប្រយុទ្ធ។ នេះជា
លទ្ធផលទទួលបានក្នុងសន្និសីទ “រួមគ្នាដោះស្រាយបញ្ហាជនសកម្មប្រយុទ្ធ” ដែល ប្រព្រឹត្តទៅនៅរដ្ឋធានី Vienna របស់អូទ្រីសនាថ្ងៃទី២០មិនា។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានអ្នកកាសែត​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីស​បានឲ្យដឹងថា ប្រទេសទាំង​
អស់នេះ ត្រូវកសាងយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ ដើម្បីទប់ទល់នឹងលិទ្ធិជ្រុល
និយម។ យុទ្ធសាស្រ្តនេះ​នឹងដាក់ចេញបណ្តាវិធានការតឹងរឹងជាង ដូចជា បង្កើន ការហ្វឹកហាត់ឲ្យកងទ័ពការពារព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការរវាង Europol ជាស្ថាប័នសម្របសម្រួលប្រឆាំងភេរវកម្មរបស់សហភាពអឺរ៉ុបនិងបណ្តា​អាជ្ញាធរ
នៅខាងលិច Balkansផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ