ថ្នាក់ដឹកនាំអាល្លឺម៉ង់ថ្កោលទោសសកម្មភាពវាយប្រហារជនភៀសខ្លួន

(VOVworld)-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២៦សីហា បានឡើងសម្លេងថ្កោលទោសរាល់ការវាយប្រហារដែលអនុវត្ត ដោយកម្លាំងស្តាំ
និយមនិងការប្រកាន់ពួជសាសន៍ សំដៅទៅលើជនភៀសខ្លួននៅអាល្លឺម៉ង់។ មតិ ពោលខាងលើត្រូវបានលោកស្រីអធិការបតីលើកឡើងខណៈដែលលោកស្រី ទៅទស្សនាជំរុំជនភៀសខ្លួនមួយនៅ Heidenau រដ្ឋ Sachsen ។ លោកស្រី Markel
បានលើកច្បាស់ថា ប៊ែកឡាំងមិនអត់ឧិនឲ្យមុខសញ្ញាជាន់ឈ្លីទៅ លើជនណា
មួយឡើយ។ លោកស្រីក៏បានថ្កោលទោសរាល់ការវាយប្រហារតម្រង់ទៅ លើជន
ភៀសខ្លួន ព្រមទាំងអះអាងថា នឹងធ្វើវិសោធនកម្មច្បាប់យ៉ាងឆាប់ៗ ដើម្បី អាច
ជួយឲ្យជនភៀសខ្លួននៅអាល្លឺម៉ង់យ៉ាងល្អប្រសើជាង។ការធ្វើវិសោធនកម្មនេះ  នឹងបានដំណើរការនាខែកញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ