ថ្នាក់ដឹកនាំអាល្លឺម៉ង់និងបារាំងពិភាក្សាអំពីអនាគតរបស់សហភាពអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ១៩ មេសា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបំពេញដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ហើយមានជំនួបជាមួយអធិការបតី លោកស្រី Angela Merkel ដើម្បីពិភាក្សាអំពីអនាគតរបស់សហភាពអឺរ៉ុប (EU) និងបញ្ហាទាក់ទិននានា។
ថ្នាក់ដឹកនាំអាល្លឺម៉ង់និងបារាំងពិភាក្សាអំពីអនាគតរបស់សហភាពអឺរ៉ុប - ảnh 1 ថ្នាក់ដឹកនាំអាល្លឺម៉ង់និងបារាំង

នៅក្នុងសន្និសីទកាសែតរួម លោកស្រី Angela Merkel និង លោក Emmanuel Macron បានអះអាងសារជាថ្មីអំពីបំណងសហប្រតិបត្តិការយ៉ាងជិតស្នទ្ធិរវាងប្រទេសទាំងពីរក្មុងការកែទម្រង់ EU និងតំបន់ចាយប្រាក់រួមអឺរ៉ុប (Eurozone)។ លោក Emmanuel Macron បាននាំចេញការព្រមានថា៖ EU កំពុងរង្គោះរង្គើដោយសារបម្រែបម្រូលយ៉ាងធំធេង និងមានទស្សនផ្សេងៗគ្នា។ លោក Emmanuel Macron បានលើកសំណើអំពីដំណោះស្រាយ សំដៅកែទម្រង់ EU និង Eurozone ប៉ុន្តែសំណើទាំងនោះមានភាពចម្រូងចម្រាសនៅ អាល្លឺម៉ង់។

រីឯខ្លួនវិញលោកស្រី Merkel បានសង្កត់ធ្ងន់ថាប្រទេសទាំងពីមានបំណងលើកសំណើរួម សំដៅស្ដារឡើងវិញនូវទ្វីបអឺរ៉ុប ទោះបីជាមានការខ្វែងគំនិតអំពីខ្លឹមសារកែទម្រង់ EU ក៏ដោយ។ លោកស្រីរូបនេះបានចាត់ទុកថា៖គប្បីមានកិច្ចពិភាក្សាបើកទូលាយ ដើម្បីបើកចេញនូវឱកាសសម្រាប់កិច្ចព្រមព្រៀងមួយចុងក្រោយ។

រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពថា៖ Eurozone នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងវិបត្តិឡើយ។ ទោះបីជាមានទស្សនៈផ្សេងៗគ្នាជាមួយបារាំងក៏ដោយ ប៉ុន្តែប៊ែរឡាំងនិងប៉ារីសនឹងស្រុះចិត្តគំនិតគ្នា ដើម្បីនាំចេញកិច្ចព្រមព្រៀងមួយស្ដីអំពីផែនការកែទម្រង់ EU នាខែមិថុនា ឆ្នាំ ២០១៨ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ