ថៃបង្កើនសន្តិសុខនៅទីក្រុងធំបំផុតភាគខាងត្បូង


ថៃបង្កើនសន្តិសុខនៅទីក្រុងធំបំផុតភាគខាងត្បូង   - ảnh 1
ថៃបង្កើនសន្តិសុខនៅទីក្រុងធំបំផុតភាគខាងត្បូង (Image: VNA)

(VOVworld) – ចាប់ពីរសៀលថ្ងៃទី ២៣ មេសា សមត្ថកិច្ចថៃបានបង្កើនសន្តិសុខ
 នៅទីក្រុង Hat Yai នៅខេត្ត Songkhla ភាគខាងត្បូងប្រទេសនេះ បន្ទាប់ពីពេល
ទទួលបានព័ត៌មានចារកម្មអំពីលទ្ធភាពកើតមានឡើងការវាយប្រហារភេរវកម្ម
របស់មុខសញ្ញាឥស្លាមជ្រុលនិយម។ បណ្ដាកំលាំងសន្តិសុខរាវរកនិងបំផ្លាញ
គ្រាប់បែកមីនត្រូវបានដាក់ពង្រាយយាមល្បាតក្នុងទូទាំងទីក្រុង។ ទីកន្លែងនានា
ដែលត្រូវបានប្រមូលផ្តុំពិនត្យមើលគឺមជ្ឈមណ្ឌលពាណិជ្ជកម្មនិងចរាចរសាធារ
ណៈនៅទីក្រុង Hat Yai ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ