ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង


ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង - ảnh 1
ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង (Post Today)

        Vovworld-អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី Yingluck Shinawatra នាព្រឹក​ថ្ងៃទី
១៩ឧសភាមានវត្តមាននៅតុលាការកំពូលថៃដើម្បីស្ដាប់តុលាការប្រកាស​ចាប់
ដំណើរការជំនុំជំរះលោកស្រី​ Yingluck ពីបទខ្វះការទទួលខុសត្រូវ​បណ្ដាល​ផល​
វិបាកដ៏ធ្ងន់ធ្ងរ ក្នុងការបញ្ជាណែនាំគោលនយោបាយប្រមូលទិញអង្កររបស់​
ប្រជាកសិករក្នុងរយៈពេលលោកស្រីជានាយករដ្ឋមន្ត្រី។ នៅចំពោះមុខតុលាការ​
អតីតនាយករដ្ឋមន្ត្រី Yingluck បានបដិសេធរាល់ការចោទប្រកាន់និងអះអាងថា
​នឹង​ការពារភាពស្អាតស្អំរបស់ខ្លួន។ តាមសំណូមពររបស់អតីតនាយករដ្ឋមន្ត្រី
Yingluck តុលាការកំពូលថៃបានយល់ព្រមឲ្យលោកស្រីបានចេញក្រៅដោយមាន
​ចំនួនប្រាក់កក់ប្រមាណ១លានដុល្លារអាមេរិករួមនឹងលក្ខណៈហាមចេញទៅ
​បរទេសប្រសិនបើតុលាការមិនអនុញ្ញាត។​នាថ្ងៃទី២១និង២៨កក្កដាខាងមុខ​
តុលាការកំពូលនឹងដំណើរការសម័យពិនិត្យរាល់ភ័ស្តុតាងនៃករណីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ