ទីក្រុង Da Nang នឹងកសាងអគាតាំងបង្ហាញ Hoang Sa

ទីក្រុង Da Nang នឹងកសាងអគាតាំងបង្ហាញ Hoang Sa - ảnh 1
កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម


(VOVworld) - គណៈកម្មាធិការប្រជាជនស្រុក Hoang Sa របស់ទីក្រុង Da Nang ភាគ
កណ្ដាលវៀតណាម នាថ្ងៃទី១១ មករា បានឲ្យដឹងថា នាថ្ងៃទី៣០មេសា ខាងមុខ
នេះ ទីក្រុងនឹងបើកកាដ្ឋានសាងសង់សំណង់អគាតាំងបង្ហាញ Hoang Sa។មុននោះ
នៅការប្រឡងជ្រើសរើសរបៀបស្ថាបត្យកម្មសំរាប់សំណង់នេះ ទីក្រុង Da Nang បានជើសរើសគំរោងគូប្លង់មានឈ្មោះថា“ត្រាអធិបតេយ្យភាពរបស់ប្រទេសវៀត
ណាម” របស់ក្រុមអ្នកនិពន្ធរួមមានFuminori Minakami (ជនជាតិជប៉ុន) Tran Quoc
Thanh និង Nguyen Huy Quang ជនជាតិវៀតណាម។ការបើកកាដ្ឋានសាងសង់អគា
តាំងបង្ហាញHoang Sa ក្នុងឱកាសរំលឹកខួបនៃទិវារំដោះភាគខាងត្បូងទាំងស្រុង
ឯកភាពប្រទេស (ថ្ងៃទី៣០ មេសា) និងឱកាសប្រព្រឹត្តទៅការប្រឡងបាញ់
កាំជ្រួចផ្កាអន្តរជាតិ Da Nang គឺជាឱកាសល្អដើម្បីផ្សព្វផ្សាយនិងអះអាងនូវ
អធិបតេយ្យភាពរបស់វៀតណាមអំពីប្រជុំកោះ Hoang Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ