ទីក្រុង Da Nang បង្កលក្ខណៈឲ្យយុវជនចាប់ផ្ដើមអាជីព


ទីក្រុង Da Nang បង្កលក្ខណៈឲ្យយុវជនចាប់ផ្ដើមអាជីព - ảnh 1
ជំនួបជាមួយយុវជន ដើម្បីស្ដាប់ ពិភាក្សា និងដោះស្រាយការលំបាក
ជាមួយយុវជនវ័យក្មេងចំពោះដំណើរការចាប់ផ្ដើមអាជីព

(VOV)_នាព្រឹក ថ្ងៃទី ២៩ មិនា តំណាងថ្នាក់ដឹកនាំទីក្រុង Da​ Nang បាន​ប្រារព្ធ​
ឡើងជំនួបជាមួយយុវជន ដើម្បីស្ដាប់ ពិភាក្សា និងដោះស្រាយ​ការ​លំបាក​ជាមួយយុវជន
​វ័យក្មេងចំពោះដំណើរការចាប់ផ្ដើមអាជីព ។ យុវជនចំនួន​ជាង ៤០០ នាក់ តំណាងឲ្យ
យុវជនទីក្រុងបាន​លើកសំណួរ​ដែលទាក់ទិននឹងប្រភពទុនកម្ចី ព័ត៌មាន និងការ
តម្រង់ទិសចាប់​ផ្ដើម​អាជីព​ជាដើម ។ លោក Ho Ky Minh អនុប្រធាគណៈកម្មាធិការទី
ក្រុង Da Nang បានឲ្យដឹងថា៖ រដ្ឋាភិបាលនិងថ្នាក់ដឹកនាំទីក្រុងមានចំណាប់អារម្មណ៍
​ក្នុង​បញ្ហាចាប់ផ្ដើមអាជីព។ នាដើមឆ្នាំនេះ ទីក្រុង Da Nang បានបង្កើត​ក្រុម​ប្រឹក្សា
​សម្របសម្រួលការចាប់ផ្ដើមអាជីព ។ លោក Ho Ky Minh បានឲ្យទៀតថា៖      
 “នាដើមខែមិនា ថ្នាក់ដឹកនាំទីក្រុងបានចេញសេចក្តីសម្រេចស្តីអំពីបរិយាកាស
ចាប់ផ្ដើមអាជីព ដែលក្នុងនោះ​នឹងបង្កើតមូលនិធិជួយជ្រោមជ្រែង​ ការចាប់​ផ្ដើម
​អាជីពពីប្រភពថវិការ ។​ទន្ទឹមនឹងនេះ ទីក្រុងក៏កំពុងតភ្ជាប់​ជាមួយ​អង្គការអន្តរជាតិ
 អ្នកធ្វើហិរញ្ញប្បទានសំដៅ​បង្កើតមូលនិធិ​វិនិយោគសម្រាប់​ជួយ​ជ្រោមជ្រែង​លើបណ្ដា
គំរោងការណ៍ចាប់ផ្ដើមអាជីពនៅទីក្រុង​៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ