ទីក្រុង Da Nang ផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មរចនានិងផលិតមីក្រូឈីប

(VOVWORLD) - ទីក្រុង Da Nang គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងបីនៃឧស្សាហកម្មមីក្រូឈីបពាក់កណ្ដាលចម្លង (semiconductor) នៅក្នុងប្រទេសវៀតណាម ដូច្នេះ តម្រូវការធនធាន មនុស្សក្នុងវិស័យនេះគឺធំណាស់។

ទីក្រុង Da Nang ផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មរចនានិងផលិតមីក្រូឈីប - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)
នេះគឺជាបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងសិក្ខា សាលា "ការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើឧស្សាហកម្មបន្ទះឈីបពាក់កណ្ដាល ចម្លង; បញ្ហាប្រឈមចំពោះទីក្រុង Da Nang” ដែលរៀបចំដោយគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang កាលពីថ្ងៃទី ១០ តុលា។ ថ្លែងមតិក្នុងសិក្ខាសាលា លោក Le Trung Chinh ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានអះអាងថា ការអភិវឌ្ឍឧស្សាហកម្មការរចនានិងផលិតបន្ទះ ឈីប គឺជាវិស័យអាទិភាពរបស់ទីក្រុង។ គោលដៅគឺថានៅឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជី ថលស្រូបយកយ៉ាងហោចណាស់ ៣០% នៃ GRDP របស់ទីក្រុង; មានសហគ្រាស បច្ចេកវិទ្យាឌីជីថលយ៉ាងហោចណាស់ ៨៩៥០ អង្គភាព និងធនធានមនុស្សផ្នែកបច្ចេក វិទ្យាឌីជីថលយ៉ាងហោចណាស់ ១១៥ ពាន់នាក់។ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពាក់កណ្ដាលចម្លងនិងមីក្រូឈីប ជាមួយនឹងរបៀបធ្វើ គោលនយោបាយអ្វីខ្លះដែល ត្រូវការ ពេលវេលា និងផែនទីបង្ហាញផ្លូវ... គឺជាបញ្ហាដែលនៅទីក្រុង Da Nang កំពុង ប្រឈមមុខ៖
“ធនធានមនុស្សមិនត្រឹមតែជាកាលានុវត្តភាពថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញា ចិត្តដ៏ធំនៃប្រព័ន្ធនយោបាយទាំងមូល នៃសហគមន៍ធុរកិច្ច និងគ្រឹះដ្ឋានបណ្តុះ បណ្តាលដើម្បីមានការផ្លាស់ប្តូរនៅក្នុងវិស័យនានាដែលទីក្រុង Da Nang មានប្រៀប ខ្លាំងជាក់ស្ដែងមួយចំនួន។ ដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយ និងវិធានការដូចជា៖ បណ្ដុះបណ្ដាលក្រុមវិស្វករដែលមានស្រាប់ មានគោលនយោបាយសម្រាប់និស្សិតរៀន ជំនាញមីក្រូឈីបពាក់កណ្ដាលចម្លងនិងទាក់ទាញអ្នកជំនាញ; វិនិយោគអភិវឌ្ឍន៍អាជី វកម្មមីក្រូឈីបដែលមានស្រាប់មួយចំនួន ផ្សព្វផ្សាយ និងទាក់ទាញអាជីវកម្មធំៗដើម្បីរី កសាយភាយឥទ្ធិពល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ