ទីក្រុង Hoi An បូកសរុប១៦ឆ្នាំអនុវត្តរាត្រីវិថីបុរាណ

ទីក្រុង Hoi An បូកសរុប១៦ឆ្នាំអនុវត្តរាត្រីវិថីបុរាណ - ảnh 1
ទីក្រុង Hoi An បូកសរុប១៦ឆ្នាំអនុវត្តរាត្រីវិថីបុរាណ (VOV)


        Vovworld-នាថ្ងៃទី៧តុលាទីក្រុង Hoi An ខេត្ត Quang Nam​ បានរៀបចំ​បូក​សរុប​​១៦ឆ្នាំអនុវត្តគំរោងការរំលឹកឡើងវិញរាត្រីវិថីបុរាណ Hoi An នាដើម​សតវត្ស​ទី២០
និង១០ឆ្នាំអនុវត្តគំរោងការវិថីសំរាប់អ្នកដើរដោយថ្មើជើង។ ក្នុង​អំឡុង​១៦ឆ្នាំអនុវត្ត
កម្មវិធីរាត្រីវិថីបុរាណបានពង្រីកនូវតំលៃបង្កើតចំណាប់​អារម្មណ៍​ល្អប្រសើរក្នុងដួង
ចិត្តប្រជាជននិងភ្ញៀវទេសចរណ៍ ក្លាយទៅជា​ផលិតផល​ទេសចរណ៍វប្បធម៍លេច
ធ្លោរបស់ Hoi An។ តាមការស្ថិតិ ជារៀង​រាល់​ខែ ក្នុងពេលមានសកម្មភាពរាត្រីវិថី
បុរាណ បរិមាណភ្ញៀវទេសចរណ៍ស្នាក់​នៅបណ្ដាសណ្ឋាគារ Hoi An បានកើនឡើង
ជាង២៦០%។ ដោយមាន​សកម្មភាព​រាត្រីវិថីបុរាណ ទីក្រុង Hoi An ត្រូវបានបណ្ដា
អង្គការ ទស្សនាវត្តី​អន្តរជាតិ​ល្បីឈ្មោះជ្រើសរើសជាទីក្រុងត្រូវបាននិយមចូលចិត្ត
បំផុតលើ​ពិភពលោក ទីក្រុងទេសភាពជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ