ទីក្រុងចំនួន ២៤ នៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ


ទីក្រុងចំនួន ២៤ នៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ - ảnh 1
ទីក្រុងចំនួន ២៤ នៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី​២១ ធ្នូ ថ្នាក់ដឹកនាំទីក្រុងចំនួន ២៤ នៅ លីប៊ីបានចុះហត្ថ
 លេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិនៅប្រទេសនេះ
 ដែល អ.ស.ប. គាំពារ។ ទេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី
លោក Martin Kobler បានសង្កត់ធ្ងន់ថា៖ នេះគឺជាសញ្ញាវិជ្ជមានក្នុងកាលៈទេសៈ
 នយោបាយដ៏ស្មុគស្មាញនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ លោកបានស្នើរឲ្យ
 បណ្ដាអភិបាលក្រុងអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រកិច្ចព្រមព្រៀងពោលខាងលើ
 ដើម្បីលីប៊ីមានរដ្ឋាភិបាលខ្លាំងមួយដែលអាចផ្គត់ផ្គង់សេវ៉ាកម្មសារវ័ន្តដូចជាទឹក
 ស្អាតនិងអគ្គិសនីជាដើម។ លោក Kobler បានអះអាងថា៖ ភាគីផ្សេងៗទៀតដូច
 ជាកងទ័ពប៉ូលីសនិងសេនាជននៅមានឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពោលខាងលើដែរ។ ក្រុមការងាររបស់ អ.ស.ប. មួយទៀតកំពុងទាក់ទងជាមួយ
មជ្ឈដ្ឋានមន្ត្រីសន្តិសុខលីប៊ីសំដៅធានាថា៖ រដ្ឋាភិបាលសាមគ្គីថ្មីរបស់លីប៊ីនឹង
ធ្វើសកម្មភាពប្រកបដោយសុវត្ថិភាពនៅរដ្ឋធានី Tripoli។ ក្រុមប្រឹក្សារសន្តិសុខ
 អ.ស.ប. គ្រោងនឹងអនុម័តលើសេចក្តីសម្រេចចិត្តទទួលស្គាល់រដ្ឋាភិបាលសាមគ្គី
ជាតិនៅលីប៊ីនាសប្តាហ៍ខាងមុខ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ