ទីក្រុងហូជីមិញកៀរគរទឹកប្រាក់ជាង៨,៤ពាន់លានដុង ដើម្បីថែទាំជនក្រីក្រក្នុងឱកាសបុណ្យតេតប្រពៃណី
(VOVWORLD) - កញ្ចប់ទឹកប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ថែទាំ និងឧបត្ថម្ភដល់សមាជិកកសិករ និងប្រជាពលរដ្ឋមានស្ថានភាពលំបាកជាង ៤០០០នាក់ តាមរយៈសកម្មភាពដូចជា៖ ការជូនអំណោយបុណ្យតេត; ការអនុវត្តកម្មវិធី "លុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម"; ការប្រគល់ឧបករណ៍ផលិតកម្ម មធ្យោបាយប្រកបរបរចិញ្ចឹមជីវិត...
ទីក្រុងហូជីមិញកៀរគរទឹកប្រាក់ជាង៨,៤ពាន់លានដុង ដើម្បីថែទាំជនក្រីក្រក្នុងឱកាសបុណ្យតេតប្រពៃណី។ (រូបថត៖ VNA) |
ទឹកប្រាក់ជាង ៨,៤ ពាន់លានដុង (ជាង ៣៥០ ពាន់ដុល្លារអាមេរិក) គឺជាចំនួនទឹកប្រាក់ដែលបានកៀរគរក្នុងកម្មវិធីសិល្បៈ “បុណ្យតេតនៃសេចក្ដីមេត្តា-និទាឃរដូវឆ្នាំ២០២៥” ដើម្បីថែទាំដល់ប្រជាកសិករ ប្រជាជនដែលមានស្ថានភាពលំបាក។ កម្មវិធីត្រូវបានរៀបចំឡើងដោយសមាគមកសិករទីក្រុងហូជីមិញ សម្របសម្រួលជាមួយស្ថានីយ៍ទូរទស្សន៍ទីក្រុងកាលពីយប់ថ្ងៃទី ២៦ ខែធ្នូ។
កញ្ចប់ទឹកប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ថែទាំ និងឧបត្ថម្ភដល់សមាជិកកសិករ និងប្រជាពលរដ្ឋមានស្ថានភាពលំបាកជាង ៤០០០នាក់ តាមរយៈសកម្មភាពដូចជា៖ ការជូនអំណោយបុណ្យតេត; ការអនុវត្តកម្មវិធី "លុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម"; ការប្រគល់ឧបករណ៍ផលិតកម្ម មធ្យោបាយប្រកបរបរចិញ្ចឹមជីវិត... ផ្នែកមួយនៃមូលនិធិក៏នឹងត្រូវបានប្រើដើម្បីផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត; អាហារូបករណ៍ Luong Dinh Cua សម្រាប់កូនរបស់សមាជិកកសិករដែលមានស្ថានភាពលំបាក; ការប្រគល់សៀវភៅសន្សំប្រាក់ដល់កសិករដែលមានជំងឺធ្ងន់ធ្ងរ និងឧបត្ថម្ភការអប់រំដល់កុមារកំព្រា ដោយសារជំងឺកូវីដ១៩ ជាដើម៕