ទីក្រុងហូជីមិញត្រៀមជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបេឡារុស

ទីក្រុងហូជីមិញត្រៀមជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបេឡារុស - ảnh 1
លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
(រូបថតៈ TTXVN)

(VOVworld)-នារសៀលថ្ងៃទី៣០មិនា លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍
 នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយលោក
 Aleksandr Ogorodnhikov អនុប្រធានក្រសួងឧស្សាហពាណិជ្ជកម្មសាធារណរដ្ឋ
បេឡារុសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​នៅក្នុងជំនួបនេះ
លោក Le Thanh Liem បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់
 វិស័យរវាងវៀតណាមនិងបេឡារុសកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់។ កិច្ច
 ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
ក្នុង​នោះមានបេឡារុស ដែលមានសុពលភាពកាលពីឆ្នាំ២០១៦នោះ បានបង្កើតមូល
 ដ្ឋានសម្រាប់ជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។

        រីឯខ្លួនវិញ លោក Aleksandr Ogorodnhikov បានអះអាងថា បេឡារុស ជានិច្ច
 កាលត្រៀមជាស្រេច បង្កលក្ខណៈងាយស្រួលក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ
 លើគ្រប់វិស័យរវាងតំបន់នានារបស់បេឡារុសជាមួយវៀតណាម ជាពិសេសគឺរវាង
 តំបន់ចងសម្ព័ន្ធមេត្រីភាពគឺរដ្ឋធានី Minsk និងទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ