ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន

ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន - ảnh 1
ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន

(VOVworld)-នាព្រឹកថ្ងៃទី២៤ធ្នូនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទី
ក្រុងហូជីមិញ បានទទួលភ្ញៀវទេសចរទី៥លានគឺលោក Chappe Bertrand សញ្ជាតិ
បារាំងលើជើងហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline)។
ភ្ញៀវទេសចរទី៥លាននិងភ្ញៀវទេសចរបន្តបន្ទាប់ពីរនាក់ទៀតដែលធ្វើដំណើរពីបា​រាំង
មកទីក្រុងហូជីមិញត្រូវបានថ្នាក់ដឹកនាំទីក្រុងជូនពរនិងជូនអំណោយ។

        តាមការធ្វើស្ថិតិរបស់ផ្នែកទេសចរណ៍ រហូតមកដល់ពេលនេះ វៀតណាម ទទួល
បានភ្ញៀវទេសចរអន្តរជាតិចំនួន១០លាននាក់។ ដោយចំនួននេះ​ផ្នែកទេសចរ ណ៍វៀត
ណាមទទួលបានកម្រិតកំណើនខ្ពស់បំផុតតាំងពីមុនមក ពោលគឺ កើន១,៥ លាននាក់
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លោកស្រី Nguyen Thi Thu អនុប្រធាន
គណៈកម្មាធិការទីក្រុងហូជិមិញបានឲ្យដឹងថា៖

        “ទីក្រុងហូជីមិញសប្បាយរីករាយណាស់ដែលទទួលបានផែនការដែលបាន
 ដាក់ចេញ។នាពេលខាងមុខ យើងខ្ញុំនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែកទេស
ចរណ៍របស់ទីក្រុងធ្វើការអភិវឌ្ឍន៍។ ជាក់ស្តែងគឺ យើងខ្ញុំនឹងបបន្តបំពេញនូវគម្រោង
រៀបចំផែនការផ្នែកទេសចរណ៍តាមផ្លូវទន្លេនិងបណ្តាសេវាកម្មពាណិជ្ជកម្មដទៃទៀត
ដែលមានឥទ្ធិពលសកម្មទៅលើផ្នែកទេសចរណ៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ