ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយតំបន់នានារបស់អាមេរិក

(VOVworld) - គណៈប្រតិភូទីក្រុងហូជីមិញដឹកនាំដោយលោក Le Thanh Hai លេខា
គណៈកម្មាធិការបក្សទីក្រុងបានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅ
អាមេរិកចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ កក្កដា ដើម្បីជំរុញកិច្ចសហ ប្រតិបតិ្តការរវាងទី
ក្រុងហូជីមិញជាមួយតំបន់នានារបស់អាមេរិក។នៅទីក្រុង San Francisco គណៈប្រតិ
ភូទីក្រុងហូជីមិញបានជួបធ្វើការជាមួយអភិបាល Edwin Lee វាយតំលៃអំពីលទ្ធផល
នៃទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពរវាងទីក្រុង ទាំង២ក្នុងរយៈពេល២០ឆ្នាំ
កន្លងទៅ ហើយចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងដំណាក់កាល
២០១៥-២០២០ទៀតផង។ក្នុងជំនួបសន្ទនាជាមួយអភិបាលរងទីក្រុង Sacramento
ភាគី ទាំង២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីវិធីសាស្ត្រ
កសាង ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការនាពេលខាងមុខ។គណៈប្រតិភូទីក្រុង
ហូជី មិញក៏បានអំពាវនាវឲ្យមានការវិនិយោគពីសម្ព័ន្ធក្រុមហ៊ុនជួរមុខនានារបស់
អាមេរិក ដូចជា Apple Google Intel ជាដើម។
ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយតំបន់នានារបស់អាមេរិក - ảnh 1
លោក Le Thanh Hai ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាម
នៅទីក្រុង San Francisco (រូបថត៖voh.com.vn)

ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Le
 Thanh Hai បានមានជំនួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅទីក្រុង
 San Francisco ដើម្បីជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍របស់ទីក្រុងនិងប្រទេស
ជាតិ ព្រមទាំងអះអាងថា គោលការណ៍មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត
ណាមគឺជានិច្ចកាលចាត់ទុកជនរួមជាតិអាណិកជនជាផ្នែក១ដែលមិនអាចកាត់
ផ្ដាច់ចេញរបស់ប្រជាជាតិបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ