ទីក្រុងហូជីមិញមានគោលបំណងចងមេត្រីភាពជាមួយរដ្ឋធានី Sofia នៃប្រទេសប៊ុលហ្គារី


ទីក្រុងហូជីមិញមានគោលបំណងចងមេត្រីភាពជាមួយរដ្ឋធានី Sofia នៃប្រទេសប៊ុលហ្គារី - ảnh 1
ប្រធានាធិបតីប៊ុលហ្គារី​ លោក Rosen Plevneliev

(VOVworld) - នាថ្ងៃទី៣០ តុលា នៅជំនួបជាមួយប្រធានាធិបតី​ Rosen Plevneliev និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋប៊ុលហ្គារី ដែលកំពុងមកបំពេញ
ទស្សនៈកិច្ចជាផ្លូវការនៅវៀតណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Lê Hoang Quân បាន​អះអាងថា ទំនាក់ទំនងរវាងវៀតណាមនិង
ប៊ុលហ្គារីស៊ីជំរៅណាស់។ហើយលោកបាន​ជឿជាក់ថា ក្រោយដំណើរទស្សនៈ
កិច្ចរបស់ប្រធានាធិបតី Rosen Plevneliev នៅវៀតណាមលើកនេះ ទំនាក់ទំនង
រវាងប្រទេសទាំង២នឹងអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ទីក្រុងហូជីមិញនឹងធ្វើអស់ពី
កម្លាំងចិត្តដើម្បីជម្រុញ ពូនជ្រុំទំនាក់ទំនងប្រពៃណីល្អប្រសើរវាងប្រទេសទាំង២។
ប្រធានាធិបតី Rosen Plevneliev សម្ដែងគោលបំណងបានទទួលជួបថ្នាក់ដឹកនាំ
ទីក្រុងហូជីមិញ មកបំពេញទស្សនៈកិច្ចនៅប៊ុលហ្គារីព្រមទាំងចុះហត្ថលេខា
លើបណ្ដាខ្លឹមសារចងមេត្រីភាពជាក់ស្ដែងរវាងរដ្ឋធានី​ Sofia និង​ទីក្រុង
ហូជីមិញនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ