ទីក្រុងហូជីមិញមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយតំបន់នានារបស់បារាំង

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែធ្នូ ទីក្រុង ហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងបារាំង (១៨៧៣-២០១៨)។

ទីក្រុងហូជីមិញមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយតំបន់នានារបស់បារាំង - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ TTXVN) 

ថ្លែងនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានគោល បំណង ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយតំបន់នានារបស់បារាំងអោយបានខ្លាំងក្លាថែមទៀត ជាពិសេសគឺលើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ អប់រំ បណ្ដុះបណ្ដាលនិងធនធានមនុស្សមានគុណភាពខ្ពស់ ជាដើម។

ចំណែកឯលោក Vincent Floreani អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជី មិញ បានសម្ដែងក្ដីសោមនស្សរីករាយដោយសារឆ្នាំ២០១៨ជាឆ្នាំពិសេសមួយចំពោះ ទំនាក់ទំនងរវាងបារាំងនិងវៀតណាម៖  “ចាប់តាំងពីពេលទទួលបេសកកម្មនៅទីក្រុងហូជីមិញមក ខ្ញុំបានសង្កេតឃើញកិច្ចសហប្រ តិបត្តិការដ៏ស្វាហាប់និងប្រកបដោយប្រសិទ្ធភាព រវាងបារាំងនិងវៀត ណាម ជាពិសេសគឺនៅតំបន់ភាគខាងត្បូង។ យើងទទួលបានការរីក ចម្រើនលើវិស័យជាច្រើន ជាពិសេសគឺវិស័យវេជ្ជសាស្ត្រ កសិកម្ម ចំណីអាហារ ហេដ្ឋារចនា សម្ព័ន្ធនិងបច្ចេកវិទ្យាខ្ពស់។ គណៈប្រតិភូធុរកិច្ចជនបារាំងតែងតែមកបំពេញ ទស្សនកិច្ចនៅទីក្រុងហូជីមិញ សំដៅត្រៀមរៀបចំអោយគម្រោងវិនិយោគនាអនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ