ទីក្រុងហូជីមិញរៃអង្គាសថវិកាជិត ៨០០,០០០ដុល្លារ ដើម្បីថែទាំបុណ្យតេតប្រពៃណីសម្រាប់ជនក្រីក្រ
(VOVWORLD) - កម្មវិធីសិល្បៈ "បុណ្យតេតមេត្តាធម៌ - និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦" បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៦ ខែមករា នៅទីក្រុងហូជីមិញ។ កម្មវិធីនេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងការសម្តែងសិល្បៈវិសេសវិសាល បង្កប់ដោយស្មារតីនៃនិទាឃរដូវ និងខ្យល់ដង្ហើមនៃជីវភាពនៅជនបទ។
រូបភាព៖ VGP |
"បុណ្យតេតមេត្តាធម៌" មានប្រភពមកពីកម្មវិធី "ដើមអង្គាសិលនិទាឃរដូវ" និង "បុណ្យតេតធ្វើអំពើល្អ" ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយសមាគមកសិករទីក្រុងហូជីមិញចាប់តាំងពីឆ្នាំ ២០០៨មក។ ក្នុងរយៈពេលជាង ១៨ ឆ្នាំមកនេះ កម្មវិធីបានទទួលការគាំទ្រពីសហគ្រាស អង្គការ និងបុគ្គលជាច្រើន តាមនោះ ថែទាំគ្រួសារចំនួន ៧៧.៤៧៦ គ្រួដែលជាគ្រួសារកសិករក្រីក្រ គ្រួសារនៅលើបន្ទាត់ក្រីក្រ ជនមានស្ថានភាពលំបាក និងក្រុមងាយរងគ្រោះ ជាមួយនឹងថវិកាសរុបជាង ១៣១ ពាន់លានដុង (ជិត ៥ លានដុល្លារអាមេរិក)។
នៅឆ្នាំនេះ កម្មវិធីបានរៃអង្គាសថវិកាជាង ២១ ពាន់លានដុង (៧៩៨,០០០ ដុល្លារអាមេរិក) ពីទីភ្នាក់ងារ អង្គការ សហគ្រាស និងសប្បុរសជន ដោយរីកសាយភាយស្មារតីមេត្តាធម៌ និងការចែករំលែកជាមួយកសិករដែលកំពុងជួបការលំបាក៕