ទួគីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានយោធារុស្ស៊ីដើម្បីអធិប្បាយអំពីការបាញ់ទម្លាក់យន្តហោះ Su-24

ទួគីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានយោធារុស្ស៊ីដើម្បីអធិប្បាយអំពីការបាញ់ទម្លាក់យន្តហោះ Su-24 - ảnh 1
ការបាញ់ទម្លាក់យន្តហោះ Su-24

          (VOV)_នាថ្ងៃទី២៥ វិច្ឆិកា ក្រសួងការពារជាតិទួរគីបានអោយដឹងថា៖ បាន​
អញ្ជើញសេនានុពន្ធរុស្ស៊ី មកទីស្នាក់ការរបស់ក្រសួងនេះដើម្បីអធិប្បាយអំពីការ
បាញ់ទម្លាក់យន្តហោះ Su 24 របស់រុស្ស៊ីនៅក្នុងតំបន់ព្រំដែនជាមួយស៊ីរី។​ តាម​នោះ
 សកម្មភាពនេះបានកើតមានឡើង បន្ទាប់ពីពេលយន្តហោះនេះគ្មានប្រតិកម្មតបត
វិញចំពោះការព្រមមានពីភាគីទួរគី។ ក្នុងសេចក្ដីជូនដំណឹងផ្សេងទៀត ភាគីទួរគី​
បានអោយដឹងថា៖ បានខំប្រឹងប្រែងជាច្រើន ក្នុងការស្វែងរកនិងជួយសង្គ្រោះអ្នក
បើកយន្តហោះរុស្ស៊ីចំនួន២នាក់នេះ។ បណ្ដាកាយវិការនេះរបស់ទួរគីត្រូវបានចាត់
ទុកជាការបន្ធូស្រាលភាពតានតឹងក្នុងទំនាក់ទំនងជាមួយរុស្ស៊ី​។

          ក៏ក្នុងថ្ងៃទី២៥ វិច្ឆិកានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Seigei Lavrov
និង​សមភាគីទួរគី លោក Mevlut Cavusoglu បានមានជំនួបសន្ទនាតាមទូរស័ព្ទ 
​ដោយមាន​ខ្លឹមសារទាក់ទិនដល់រឿងហេតុនេះជាច្រើន។ ទីភ្នាក់ងារសារព័ត៍មាន 
TASS បានដកស្រង់​សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា៖​ ក្នុងជំនួប​
សន្ទនាតាមទូរស័ព្ទ​នេះ​ លោក Seigei Lavrov បាមនស្ដែងនូវការខឹងសម្បារជា​
ច្រើន ​អំពីរឿងហេតុនេះ​និង​ចាត់ទុកនេះគឺជាសកម្មភាពអមិត្តមានគោលដៅ​និង
ព្រមាន​ថា៖ សកម្មភាពនេះនឹង​បង្កើតផលវិបាកជាច្រើន ចំពោះទំនាក់ទំនងរវាង
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ