ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍

ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍ - ảnh 1
ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍

(VOV)_​នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan
Phuc ក្នុងជំនួបសន្ទនាជាមួយលោកOusmane Dione នាយកធនាគារពិភព​លោក​ 
(WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ។ ​នាយករដ្ឋមន្ត្រី
 លោកNguyen Xuan Phuc បានលើកច្បាស់ថា៖ WB ដើរតួនាទីដ៏​សែនសំខាន់ចំពោះ
វៀតណាម។ ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិង WB​ ត្រូវបានពង្រឹងនិងពង្រីក
ជានិច្ច។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយ WB បន្តជួយ​ឧបត្ថម្ភវៀតណាម ក្នុងកិច្ចការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពិសេសគឺក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សុខាភិបាល
ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

          រីឯ លោកOusmane Dione បានអបអរសាទររដ្ឋាភិបាល និងប្រជាជន​វៀតណាម
 ទទួលបានសមិទ្ធិផលជាច្រើន ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានអះ
អាងថា៖ WB នឹងខំប្រឹងប្រែងសហប្រតិបត្តិការ និងជួយឧបត្ថម្ភ​វៀត​​ណាម ​នាពេល
ខាងមុខ​នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ