ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលមានការកើនឡើងយ៉ាងខ្លាំង

(VOVworld)-ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីនក្នុងត្រី មាសទី
១ឆ្នាំ២០១៤ ទទួលបានជាង​៦៧០លានដុល្លារអាមេរិក កើនជិត៤២% បើប្រៀបនឹង
រយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះការនាំចេញទំនិញរបស់ប្រទេស ទាំងពីរសុទ្ធ
តែបានកើនខ្លាំង។

ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលមានការកើនឡើងយ៉ាងខ្លាំង - ảnh 1
ស្បេកជើងក៏ជាទំនិញនាំចេញទៅប្រេស៊ីល (រូបថតៈ vietnam+)

        តាមស្ថិតិដំបូងរបស់ក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្មនិងពាណិជ្ជកម្មបរទេស
របស់ប្រេស៊ីលថា តម្លៃប្រាក់ពាណិជ្ជកម្មរបស់វៀតណាមទៅប្រេស៊ីលក្នុងរយៈពេល
៣ខែនាឆ្នាំ២០១៤ មានជិត ៣៨០លានដុល្លារអាមេរិក និងតម្លៃប្រាក់នាំចូលពីប្រេ ស៊ីលមានជាង២៩៥លានដុល្លារអាមេរិក។ តាមស្ថិតិរបស់ក្រសួង ពោលខាងលើថា
ក្នុងឆ្នាំ២០១៣ តម្លៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមជាមួយ ប្រេស៊ីលទទួលបាន ២,៣៣ពាន់លានដុល្លារអាមេរិក កើន ៤២,៣%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ
កន្លងទៅ។ ប្រការនេះ ធ្វើឲ្យប្រេស៊ីល បានពង្រឹងតួនាទីជាដៃគូរពាណិជ្ជកម្មធំបំផុត
របស់វៀតណាមនៅតំបន់អាមេរិក ឡាទិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ