ទំនាក់ទំនងមិត្តភាពជាភាតរៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើរចីរភាពពី

ទំនាក់ទំនងមិត្តភាពជាភាតរៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើរចីរភាពពី - ảnh 1
ព្រះមហាក្សត្រនរោត្តមសីហមុនី (vietnamplus.vn)

        Vovworld-នាថ្ងៃទី២១សីហានៅបរមរាជវាំងនៅរាជធានីភ្នំពេញ ព្រះមហាក្សត្រ
កម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានទទួលជួប
ឯកអគ្គរដ្ឋទូតវៀតណាមលោក Thach Du មកជូនសារតាំង។ ​ព្រះមហាក្សត្រនរោត្តម
សីហមុនីបាន​ជឿ​ជាក់ថា ឯកអគ្គរដ្ឋទូតនឹងពង្រីកតួនាទីជាស្ពានសំខាន់រួម​ចំណេក​
ជាក់ស្ដែង​សំរាប់​ទំនាក់ទំនងមិត្តភាពជាភាតរៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
ពីមួយ​ថ្ងៃទៅមួយថ្ងៃរវាងព្រះរាជានាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម
វៀត​ណាម។​ ឯកអគ្គរដ្ឋទូត Thach Du សង្ឃឹមថា ក្នុងរយៈពេលបំពេញបេសកម្ម
នៅ​ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការយកចិត្តទុកដាក់បង្កលក្ខណៈ
ងាយស្រួលរបស់ព្រះមហាក្សត្រក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា។​ ឯកអគ្គរដ្ឋទូតបាន
​អះអាង​ថា នឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសាមគ្គីភាព​មិត្តភាពជា
ប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ​វៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ