ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

(VOVWORLD) - នោះគឺជាការវាយតម្លៃរបស់លោក Hahn Choonghee ទីប្រឹក្សាពិសេស របស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង នាពេលឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំកូរ៉េខាងត្បូង មុននឹងដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ។

  វាយតម្លៃចំពោះយថាទស្សន៍នៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក Hahn Choonghee ជឿជាក់ថា ទំនាក់ ទំនងនេះនឹងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។ នេះក៏ជាគោលបំណងរបស់ប្រមុខ រដ្ឋនិងថ្នាក់ដឹកនាំជាន់ខ្ពស់ អាជ្ញាធរ តំបន់ឯកជនក៏ដូចជាប្រជាជននិងជំនាន់ វ័យក្មេងនៃប្រទេសទាំងពីរ ផងដែរ។

        តាមលោក Hahn Choonghee ថា សមាជិកសភាកូរ៉េខាងត្បូងជាច្រើនរូប កំពុងមានបំណងអញ្ជើញមកបំពេញទស្សនកិច្ច និងជួបធ្វើការជាមួយសមាជិកសភា វៀតណាម ក៏ដូចជាធុរករ អ្នកនយោបាយមានកិត្យានុភាព អ្នកស្រាវជ្រាវ និង អ្នកធ្វើសកម្មភាពក្នុងតំបន់ឯកជននៅវៀតណាមផងដែរ។ ដោយហេតុនេះ លោក សង្ឃឹមថា ប្រទេសទាំងពីរនឹងរៀបចំដំណើរទស្សនកិច្ចគ្នាជាញឹកញាប់ ព្រមទាំង បង្កើតឱកាសដើម្បីរដ្ឋសភានៃប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនងសហប្រតិ បតិ្តការលើវិស័យសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាដូចជាការ អភិវឌ្ឍដោយចីរភាព ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការកសាងរបៀប របបនិងការអនុវត្តគោលដៅសហសវត្ស ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ