ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ (VGP)



        Vovworld-នាយប់ថ្ងៃទី៨កញ្ញានៅក្រុងហាណូយស្ថានទូតម៉ាឡេស៊ីប្រចាំ​នៅ​
វៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសខួបលើកទី៥៨ទិវាបុណ្យជាតិ
ម៉ាឡេស៊ី(ទី៣១សីហា) ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតដំណាងអង្គការ​
អន្តរជាតិ។ ថ្លែងមតិនៅពិធីជប់លៀងនេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Dato Azmil
Bin Mohamed Zabidi បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងវៀតណាម​និង​ម៉ាឡេស៊ី
បានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃក្នុងអំឡុង៤២ឆ្នាំកន្លងមកគិតតាំង​ពី​ពេលដែល
ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនាខែមិនាឆ្នាំ១៩៧៣មក។ ជូនពរ​រាល់​
សមិទ្ធិដែលម៉ាឡេស៊ីទទួលបាននាពេលកន្លងទៅ ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី
ការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​នាបច្ចុប្បន្ន
ទទួលបានជិត១ម៉ឺនលានដុល្លារអាមេរិក។ ម៉ាឡេស៊ីជាវិនិយោគិន​មួយក្នុងចំណោម
វិនិយោគិនជួរមុខចំនួន១០ចូលមកវៀតណាមដោយមាន​គំរោងការណ៍ចំនួន៤៩៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ