ទំនាក់ទំនងរុស្ស៊ី-វៀតណាមបានឆ្លងផុតកំណាត់ផ្លូវភ្លឺស្វាង

ទំនាក់ទំនងរុស្ស៊ី-វៀតណាមបានឆ្លងផុតកំណាត់ផ្លូវភ្លឺស្វាង - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (Getty)

        Vovworld-នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក​ Sergei Lavrov
ក្នុងអត្ថបទសសេរក្រោមចំណងជើងថា រុស្ស៊ី-វៀតណាម ៦៥ឆ្នាំមិត្តភាព​និង
​សហប្រតិបត្តិការ ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង​ការទូត
រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (ទី៣០មករា)។ ក្នុងនោះ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី
បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍​ដោយ​ឥតឈប់ឈរ
ក្នុងអំឡុង៦៥ឆ្នាំកន្លងមក។ លោក Lavrov បានឲ្យដឹងថា រុស្ស៊ី​ជានិច្ចកាលចាត់ទុក
កិច្ចសហប្រតិបត្តិការជាមួយដំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺ​អាទិភាពយុទ្ធសាស្ត្រនិងរុស្ស៊ី
កំពុងយកចិត្តទុកដាក់សហការជាមួយវៀតណាមដើម្បីបន្តជំរុញការផ្ដើមគំនិតនេះ។
រដ្ឋមន្ត្រី Lavrov បានអះអាងថា ក្នុងអំឡុង៦៥​ឆ្នាំ​កន្លងមក ទំនាក់ទំនងរុស្ស៊ី-វៀតណាម
បានឆ្លងផុតកំណាត់ផ្លូវដ៏ភ្លឺស្វាង ក្នុង​នោះ​ប្រទេសទាំងពីរមិនត្រមឹតែរក្សាប៉ុណ្ណោះទេ
ថែមទាំងបង្កើនប្រពៃណី​មិត្តភាព​សាមគ្គីភាពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកទៀត
ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ