ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងភាពតានតឹង

ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងភាពតានតឹង - ảnh 1
ពលរដ្ឋអ៊ុយក្រែនពីរនាក់ត្រូវកាត់ទោសដាក់ពន្ធនាគារ (រូបថត៖maidantranslations.com)

(VOVworld) - នាថ្ងៃទី២៦ ឧសភា តុលាការ Grozny របស់សាធារណៈរដ្ឋ Chechnya
ចំណុះសហព័ន្ធរុស្ស៊ី បានកាត់ទោសដាក់ពន្ធនាគារចំពោះពលរដ្ឋអ៊ុយក្រែនចំនួន
ពីរនាក់ពីបទចូលរួមក្នុងសកម្មភាពសឹកនៅ ដែនដី Chechnya ក្នុងចន្លោះឆ្នាំ១៩៩៤-
១៩៩៥។អ្នកនាំពាក្យគណៈកម្មាធិការស៊ើប អង្កេតរុស្ស៊ីលោក Vladimir Markin បាន
ឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនទាំងពីរនាក់ ពោលខាងលើបានទៅកាន់ Chechnya ហើយ
រួមជាមួយក្រុមឧទ្ទាមផ្សេងៗទៀត នៅ Chechnya ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងប្រដាប់
អាវុធរុស្ស៊ីចាប់ពីខែធ្នូឆ្នាំ ១៩៩៤ដល់ខែមករាឆ្នាំ១៩៩៥ បណ្ដាលឲ្យទាហានរុស្ស៊ី
យ៉ាងហោចណាស់៣០ នាក់ស្លាប់ និង១៣នាក់ទៀតរងរបួស។លោក Markin បាន
ឲ្យដឹងថា រុស្ស៊ីនឹងបន្ត ធ្វើការស៊ើបអង្កេតចំពោះសមាជិកផ្សេងៗទៀតក្នុងក្រុមរបស់
ពលរដ្ឋអ៊ុយក្រែន ២នាក់ពោលខាងលើ។
ក្រោយពីសាលក្រមរបស់តុលាការ Grozny ត្រូវបានសំរេច ប្រធានាធិបតីអ៊ុយក្រែន
លោក Petro Poroshenko នាថ្ងៃដដែលបានសន្យាថា នឹងខំប្រឹងប្រែងដើម្បីនាំមកនូវ
សេរីភាពសំរាប់ពលរដ្ឋទាំងពីរនាក់ពោលខាងលើ។លោក Poroshenko ចាត់ទុកថា
ពលរដ្ឋអ៊ុយក្រែនទាំងពីរនាក់នេះគឺទណ្ឌិតនយោបាយ ដោយហេតុនេះគេត្រូវបាន
ដោះលែងតាមកិច្ចព្រមព្រៀង Minsk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ