ទំនាក់ទំនងវៀតណាម-ប្រេស៊ីលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ទំនាក់ទំនងវៀតណាម-ប្រេស៊ីលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៨ ឧសភា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល
ប្រចាំនៅវៀតណាមលោក Marco Antonio។នៅទីនេះ លោកស្រី Nguyen Thi Doan
បានអះអាងថាវៀតណាមជានិច្ចកាលគោរពនិងវាយតំលៃ ខ្ពស់ចំពោះតួនាទីនិង
កិត្យានុភាពអន្តរជាតិរបស់ប្រេស៊ីល។លោកស្រីបានចាត់ ទុកថា តាមរយៈការ
បង្កើនទាក់ទងជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម តំបន់ អង្គភាពអាជី
វកម្មនិងអង្គការមហាជននានារបស់វៀតណាម លោកឯកអគ្គ រដ្ឋទូតនឹងរួមចំណែក
បង្កើតទំនាក់ទំនងសហប្រតិបតិ្តការដោយផ្ទាល់រវាងដៃគូ នានានៃប្រទេសទាំង២ ក៏ដូចជាបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងភាគី ទាំង២ទៀតផង។
លោក Marco Antonio បានសង្កត់ធ្ងន់ថា ប្រេស៊ីលជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់នៅទ្វីបអាស៊ី។ដោយហេតុនេះ ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើនរវាង
ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ