ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក

ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក - ảnh 1
ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក

(VOV)_នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក
 Ton Sinh Thanh នៅក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន​វៀតណាម​ ក្នុងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៧មករាឆ្នាំ១៩៧២
-ថ្ងៃទី៧មករាឆ្នាំ២០១៦) និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ (២០០៧-
២០១៧)។ ឯកអគ្គរដ្ឋទូត​ Ton Sinh Thanh បានសង្កត់ធ្ងន់ថា៖​វៀតណាមនិងឥណ្ឌា
មានទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនៅលើគ្រប់វិស័យ។ ទំនាក់ទំនងនេះត្រូវ
បានពង្រឹងនិងពង្រីកតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងបក្សរដ្ឋ
 រដ្ឋសភា និងរដ្ឋាភិបាល។

          ស្ដីអំពីផែនការ កម្មវិធីធ្វើសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវា​បង្កើត
ទំនាក់ទំនងការទូត និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគួយុទ្ធសាស្ត្រ ឆ្នាំ ២០១៧ឯក
អគ្គរដ្ឋទូត​ Ton Sinh Thanh បានអោយដឹងថា៖ ភាគីទាំងពីរបានឯកភាព​បង្កើន
សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​ជំរុញសកម្មភាពវិនិយោគ​និងពាណិជ្ជ
កម្ម រៀបចំព្រឹត្តិការណ៍វប្បធម៌ វិចិត្រសិល្បះរវាងវៀតណាមនិងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ