ទីប្រឹក្សារស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមទទួលមេដាយអនុស្សាវរីយ៍ស្ដីពី៖បុព្វហេតុធនធាននិងបរិស្ថាន

(VOV)_នាថ្ងៃទី១៣ កុម្ភះ នៅរដ្ឋធានីហាណូយ ​អនុរដ្ឋមន្ត្រីក្រសួង​ធនធាន​និង​បរិស្ថានវៀតណាម លោក Nguyen Manh Hien បានប្រគល់​ជូនមេដាយអនុស្សាវរីយ៍ 
ស្ដីពី៖បុព្វហេតុធនធាននិងបរិស្ថាន ​ចំពោះលោក​ Woo Jun Sohn ទីប្រឹក្សារស្ថានទូត កូរ៉េខាងត្បូងប្រចាំនៅវៀតណាម ដែលបានមានការរួមវិភាគទានកសាងនិង អភិវឌ្ឍន៍ ផ្នែកធនធាននិងបរិស្ថាននៅវៀតណាម។

ទីប្រឹក្សារស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមទទួលមេដាយអនុស្សាវរីយ៍ស្ដីពី៖បុព្វហេតុធនធាននិងបរិស្ថាន - ảnh 1
ទីប្រឹក្សារស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមទទួលមេដាយអនុស្សាវរីយ៍ស្ដីពី៖បុព្វហេតុធនធាននិងបរិស្ថាន(http://www.monre.gov.vn/)

          ក្នុងរយៈពេលកន្លងទៅ ក្រសួងធនធាននិងបរិស្ថាន ទទួលបានការ​ជួយឧបត្ថម្ភ
យ៉ាង សកម្មនិងមានប្រសិទ្ធិភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ស្ថានទូតកូរ៉េខាង ត្បូងប្រចាំនៅវៀតណាមលើវិស័យជាច្រើន ដែលក្នុងនោះមានវិស័យគ្រប់គ្រងដីធ្លី។ដំណើការនេះមានការចូលរួមរបស់បណ្ដាអ្នក​ជំនាញការកូរ៉េខាងត្បូង និងលោក Woo
Jun Sohn ជាអ្នកមានការរួមវិភាគ​ទានយូរអង្វែង សំខាន់ចំពោះផ្នែកដីធ្លីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ