ទីផ្សារភាគហ៊ុនពិភពលោកកើនឡើងដល់កំរិតឯតទគ្គកម្មក្នុងប្រតិបត្តិការដើម ដំបូងនៃឆ្នាំថ្មី

(VOVWORLD) - សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានកើនពី៣៣០ ពិន្ទុ ឡើង ដល់ ២៨.៨៦៨,៨០ ពិន្ទុ សន្ទស្សន៍ S&P កើន ពី ២៧,០៧ ពិន្ទុ ឡើងដល់ ៣.២៥៧,៨៥ ពិន្ទុ។ ទន្ទឹមនឹងនេះ សន្ទស្សន៍បច្ចេកវិទ្យា Nasdaq Composite ក៏បានកើន ១១៩,៥៨ ពិន្ទុ ឡើងដល់ ៩.០៩២,១៩ ពិន្ទុផងដែរ។
ទីផ្សារភាគហ៊ុនពិភពលោកកើនឡើងដល់កំរិតឯតទគ្គកម្មក្នុងប្រតិបត្តិការដើម ដំបូងនៃឆ្នាំថ្មី - ảnh 1 ក្រុមពាណិជ្ជករនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថតៈ AFP / TTXVN)

បញ្ចប់ប្រតិបត្តិការនាថ្ងៃទី ២ ខែមករាដែលជាថ្ងៃធ្វើការដើមដំបូងនៃឆ្នាំថ្មី ២០២០ នោះ ទីផ្សារភាគហ៊ុន Wall Street បានកើនឡើងនូវកម្រិតឯតទគ្គកម្ម ថ្មីជាច្រើនគួរឱ្យចាប់អារម្មណ៍ ចំពេលអារម្មណ៍របស់វិនិយោគិនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។

ជាក់ស្ដែងគឺ សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានកើនពី៣៣០ ពិន្ទុ ឡើង ដល់ ២៨.៨៦៨,៨០ ពិន្ទុ សន្ទស្សន៍ S&P កើន ពី ២៧,០៧ ពិន្ទុ ឡើងដល់ ៣.២៥៧,៨៥ ពិន្ទុ។ ទន្ទឹមនឹងនេះ សន្ទស្សន៍បច្ចេកវិទ្យា Nasdaq Composite ក៏បានកើន ១១៩,៥៨ ពិន្ទុ ឡើងដល់ ៩.០៩២,១៩ ពិន្ទុផងដែរ។

សន្ទស្សន៍សំខាន់ៗទាំង ៣ ដូចដែលបានពោលខាងលើលើទីផ្សារភាគហ៊ុនអាមេរិកសុទ្ធតែទទួលបានកម្រិតឯតទគ្គកម្មនាថ្ងៃតី ២ ខែមករា ក្នុងបរិបទ ដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានថយចុះ ហើយធនាគារកណ្តាលនៅ លើពិភពលោកបានដាក់ចេញនូវគោលគោលការណ៍ រូបិយប័ណ្ណអំណោយផលបន្ថែមទៀតដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ