ទុយណេស៊ីចាប់ឃុំខ្លួនមនុស្សជាច្រើនដែលទាក់ទិនដល់ IS

ទុយណេស៊ីចាប់ឃុំខ្លួនមនុស្សជាច្រើនដែលទាក់ទិនដល់ IS - ảnh 1
ទុយណេស៊ីចាប់ឃុំខ្លួនមនុស្សជាច្រើនដែលទាក់ទិនដល់ IS

          (VOV)_ក្រសួងមហាផ្ទៃទុយណេស៊ី បានជូនដំណឹងនាថ្ងៃទី៦មេសាថា៖ 
បណ្ដាកងកម្លាំងសន្តិសុខប្រទេសនេះបានកំទេចក្រុមភេរវករមួយនៅ Tatouine ។
 ក្រុមនេះមានជនចំនួន៥នាក់កំពុងត្រៀមខ្លួនចូលរួមអង្គការរដ្ឋឥស្លាមស្វ័យប្រកាស
 (IS) នៅលីប៊ី។ នាថ្ងៃនេះដែរ ​កងកម្លាំងអាវុធហត្ថខេត្ត Ariana ភាគខាង ជើង រដ្ឋធានី
 Tunis ក៏បានបំផ្លាញ់បណ្ដាញភេរវករមួយ ដែលមានទាក់ទិនដល់ IS។  បណ្ដាញនេះ
មានសមាជិកចំនួន៤នាក់ ដែលក្នុងនោះមាននារី៣នាក់  មានភារកិច្ចធ្វើឃោសនា
និងជ្រើសរើសយុវជនទុយណេស៊ី ចូលរួម IS និង ចូលរួមការប្រយុទ្ធនានានៅតំបន់
សង្គ្រាមផ្សេងៗ។ តាមតួរលេខរបស់អង្គការ សហប្រជាជាតិថា៖ នាបច្ចុប្បន្ន មាន
ប្រជាពលរដ្ឋទុយណេស៊ី ចំនួន៥ពាន់៥រយនាក់ មានអាយុពី១៨ដល់៣៦ឆ្នាំបានចូល
រួមអង្គការភេរវកម្មនានានៅស៊ីរី អ៊ីរ៉ាក់  និងលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ