ទិវាកុមារីអន្តរជាតិឆ្នាំ 2018៖ បង្កើនឱកាសការងារ​ធ្វើ​ប្រកបដោយ​គុណភាពខ្ពស់ជូនកុមារី

(VOVWORLD) -"លើកទឹកចិត្តដល់ការអប់រំ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈរបស់កុមារី" គឺជាប្រធានបទនៃទិវាកុមារីអន្តរជាតិឆ្នាំនេះ។ 

យោងតាមការប៉ាន់ស្មានបានឲ្យដឹងថា មានមនុស្សវ័យក្មេងជាង ១ ពាន់លាននាក់ ក្នុងនោះរួមមានក្មេងស្រីចំនួន ៦០០ លាននាក់ នឹងជាកម្លាំងពលកម្មនាទសវត្សរ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ជាការពិតណាស់ មានកុមារីជាច្រើន ដែលមិនបានអភិវឌ្ឍជំនាញដែលត្រូវការចាំបាច់ ដើម្បីធានាទទួលបាននូវការងារធ្វើដែលមានគុណភាពនោះឡើយ។ មានសិស្សនារីថ្នាក់បឋមសិក្សាចំនួន 10% មិនបានទៅសិក្សានៅសាលាឡើយ។

ក្នុងឱកាសនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើសារមួយ ដោយសម្ដែងនូវគោលបំណងថា កុមារីគ្រប់រូបនៅលើពិភពលោក គឺសុទ្ធតែអាចពង្រីកសមត្ថភាពរបស់ខ្លួន ហើយអាចទាក់ទងជាមួយឱកាសការងារធ្វើដោយផ្អែកលើមូលដ្ឋានសមភាពភេទ។ យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ដើម្បីធានាបានការចូលរួមរបស់កុមារីទៅក្នុងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់នាពេលអនាគត់នោះ គឺតម្រូវឲ្យពិភពលោកត្រូវលុបបំបាត់នូវឧបសគ្គអំពីការប្រកាន់ភេទលើគ្រប់មុខរបរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ