ទិវាកុមារីអន្តរជាតិថ្ងៃទី ១១ខែតុលា- គ្មានការរើស អើង យេនឌ័រគ្មានការជ្រើសរើសភេទទារក

(VOVWORLD) -  ក្នុងឱកាសជ្រោមជ្រែងពិធីរំលឹកទិវាកុមារីអន្តរជាតិ (ថ្ងៃទី១១ខែតុលា) ក្រោមប្រធានបទ "គ្មានការរើសអើងគ្មានការជ្រើសរើសភេទរបស់ទារក" ដែល បានរៀបចំដោយក្រសួងសុខាភិបាល មូលនិធិចំនួនប្រជាជននៃអង្គការសហ ប្រជាជាតិប្រចាំនៅវៀតណាម និងសហភាពអឺរ៉ុបប្រចាំនៅវៀតណាមសហការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa នាព្រឹកថ្ងៃទី៩ខែតុលា។
ទិវាកុមារីអន្តរជាតិថ្ងៃទី ១១ខែតុលា- គ្មានការរើស អើង យេនឌ័រគ្មានការជ្រើសរើសភេទទារក  - ảnh 1 ទិវាកុមារីអន្តរជាតិថ្ងៃទី ១១ខែតុលា- គ្មានការរើសអើងយេនឌ័រនិគ្មានការជ្រើសរើសភេទទារក

ថ្លែងមតិនៅក្នុងពិធីនេះអគ្គនាយករងនៃអគ្គនាយកដ្ឋានចំនួនប្រជាជននិងផែនការគ្រួសារនៃក្រសួងសុខាភិបាល វៀតណាម លោក Vo Thanh Dong  បានអះ អាងថាដើម្បីជ្រោមជ្រែងទិវា កុមារីអន្តរជាតិ (ថ្ងៃទី១១ខែតុលា) ឆ្នាំនេះ ក្រសួងសុខាភិបាលមានបំណងចង់ចូលរួមនិងគាំទ្រគ្រប់ស្ថាប័នផ្នែកពីមជ្ឈិមដល់មូលដ្ឋាននិងគ្រប់សំណាក់មហាជនសំដៅលើកកម្ពស់សកម្មភាពឃោសនា អប់រំ លើកស្ទួយការយល់ដឹងនិងផ្ទេរប្តូការអនុវត្តកិច្ចការស្តីអំពីចំនួនប្រជាជនក្នុងស្ថានភាពថ្មីដើម្បីអន្តរាគមន៍ឲ្យបានប្រសិទ្ធិភាពថែមទៀតនិងរួមចំណែកក្នុងការគ្រប់ គ្រងនិងកាត់បន្ថយសភាពការណ៍អតុល្យភាពយ៉ែនឌ័រខណៈពេលកើតកូននា ពេលខាងមុខ។ 

ទន្ទឹមនឹងនេះជម្រុញយ៉ាងម៉ឹងម៉ាត់នូវការអនុវត្តច្បាប់ក្នុងការដោះស្រាយអតុល្យភាពនៅពេលកើតកូន ហើយហាមឃាត់រាល់សកម្មភាពណែនាំ ផ្តល់យោបល់ ប្រឹក្សា និងផ្គត់ផ្គង់សេវាកម្មជ្រើសរើស និងកំណត់ភេទនៅពេលដែលកើតកូនក្នុង មណ្ឌលសុខភាព នៅក្នុងសហគមន៍ និងក្នុងសង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ