ទិវាកាហ្វេវៀតណាម- វេទិកាអភិវឌ្ឍន៍កាហ្វេដោយចីរភាព

(VOVWORLD) -   ទិវាកាហ្វេវៀតណាមលើកទី២ ក្រោមប្រធានបទ «អភិវឌ្ឍន៍កាហ្វេវៀតណាម តាមទិសប្រកបដោយចីរភាព» នឹងប្រព្រឹត្តទៅនៅទីរួមខេត្ត Gia Nghia ខេត្ត Dak Nong ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែធ្នូ។
ទិវាកាហ្វេវៀតណាម- វេទិកាអភិវឌ្ឍន៍កាហ្វេដោយចីរភាព - ảnh 1ចំការដើមកាហ្វេមួយនៅខេត្ត Dak Nong

ព្រឹត្តិការណ៍នេះរួមមានសកម្មភាពជាច្រើនសំដៅផ្សព្វផ្សាយពាណិជ្ជសញ្ញា ផលិតផល និងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកាហ្វេដូចជា បរិយាកាសតាំងបង្ហាញ ការឧទ្ទេសនាមផលិតផលកាហ្វេដែលមានគុណភាពខ្ពស់ មកពីតំបន់ដាំដុះកាហ្វេដ៏ល្បីឈ្មោះនៅទូទាំងប្រទេសជាដើម។

នាថ្ងៃទី២៨ខែវិច្ឆិកានៅខេត្ត Dak Nong  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong  និងជាប្រធានគណៈរៀបចំទិវាកាហ្វេវៀត ណាមលើកទី២ លោក Truong Thanh Tung បានឲ្យដឹងថា៖ « ទិវាកាហ្វេវៀតណាមលើកទី២ត្រូវបានរៀបចំឡើងនៅខេត្ត Dak Nong  ហើយនេះគឺជាឱកាសល្អសំរាប់ខេត្តបន្តឧទ្ទេសនាមអំពីមនុស្ស លក្ខណៈធម្ម ជាតិ និងសក្តានុភាពដែលមានប្រៀងខ្លាំងនិងយន្តការគោលនយោបាយអនុគ្រោះសំរាប់ តំបន់មូលដ្ឋាន អង្គការ បុគ្គល និងសហគ្រាសនានានៅទូទាំងប្រទេសវៀតណាម។ ក្នុងឱកាសនេះ ខេត្ត  Dak Nong  បានត្រៀមខ្លួនជាស្រេច ក៏ដូចជា បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនមកសហការ និងវិនិយោគផលិតកម្ម ដើម្បីសាងសង់ខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃសំរាប់យដើមឈើគ្រប់ប្រភេទ និង កសិផលជាស្នូលរបស់ខេត្ត Dak Nong  និយាយរួម និងដើមកាហ្វេនិយាយដោយឡែកផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ