ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤នៅទីក្រុងញូវយ៉ក៖ ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍

(VOVWORLD) - ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍ទីម័រឡេស្តេ នៅថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានទាក់ទាញកម្មាភិបាល បុគ្គលិក និងក្រុមគ្រួសារនៃទីភ្នាក់ងារតំណាងប្រទេសចំនួន ១១ មកចូលរួម ហើយក៏មានវត្តមានឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូចិន និងអូស្ត្រាលីចូលរួមផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅសកម្មភាពផ្លាស់ប្តូរកីឡានិងវប្បធម៌ជាច្រើនពោពេញទៅដោយអត្តសញ្ញាណនៃបណ្តាប្រទេស រឹតចំណងសាមគ្គីភាពនិងស្មារតីនៃសហគមន៍អាស៊ាននៅទីក្រុងញូវយ៉កបន្ថែមទៀត។ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងឈ្នះរង្វាន់ក្នុងការប្រកួតកីឡាភាគច្រើន។

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤នៅទីក្រុងញូវយ៉ក៖ ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍ - ảnh 1ស្តង់របស់គណៈប្រតិភូវៀតណាមក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ PV/VOV-Washington

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤ ជាមួយនឹងការសម្របសម្រួលរបស់បេសកកម្មអចិន្ត្រៃយ៍ឡាវ ដែលជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍និងអនុស្សាវរីយ៍ល្អៗជាច្រើននៅក្នុងចិត្តរបស់អ្នកចូលរួម រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសហគមន៍អាស៊ាន "រួបរួមគ្នាក្នុងភាពចម្រុះ"៕

ទិវាគ្រួសារអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រទេសអាស៊ាន ក៏ដូចជារវាងអាស៊ាន និងប្រទេសជាដៃគូ ត្រូវបានរៀបចំឡើងនៅទីក្រុងជាច្រើនជុំវិញពិភពលោក ដែលមានាស្ថាប័នតំណាងការទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ