ទិវាបុណ្យ “និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦

ទិវាបុណ្យ “និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦ - ảnh 1
សរសេរអក្ខរវិចិត្រសាស្ត្រជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាលនិងយុទ្ធជននៃ
កងទ័ពជើងទឹកទីក្រុង Vung Tau

(VOVworld) - នាយប់ថ្ងៃទី១៣ មករា នៅកងពលតូចលេខ១៧១ ចំណុះបញ្ជាការ
ដ្ឋានតំបន់ទី២កងទ័ពជើងទឹកទីក្រុង Vung Tau ភាគខាងត្បូងវៀតណាម​បានប្រព្រឹត្ត
ទៅទិវាបុណ្យ“និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦។ចូលរួមកម្មវិធីនេះ
មានយុទ្ធជនទ័ពជើងទឹក ប៉ូលីសសមុទ្រ កម្មាភិបាលនៃស្ថានីយ DK ១ កងទ័ពការ
ពារព្រំដែន សិស្សានុសិស្សចំនួន២០នាក់ជាកូនៗរបស់កម្មាភិបាលនិង យុទ្ធជន
ព្រមទាំងយុវជននិងប្រជាជនជាច្រើនកុះករនៅទីក្រុង Vung Tau។ ទិវាបុណ្យបាន
ប្រព្រឹត្តទៅដោយមានសកម្មភាពជួបប្រាស្រ័យជាច្រើនរវាងកម្មាភិបាល យុទ្ធជន
និងយុវជនដូចជា៖សាកសួរសុខទុក្ខនិងជូនអំណោយ ជួប ប្រាស្រ័យសិល្បៈ
សរសេរសារជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ