ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលប្រព្រឹត្តទៅយ៉ាងផុលផុសនៅខេត្ត Yen Bai និងខេត្ត Ninh Binh

(VOVWORLD) - ក្នុងឱកាសនេះដែរ លោកស្រី Truong Thi Mai បានប្រគល់ទឹកប្រាក់ចំនួន ១០០លានដុងពីមូលនិធិគាំពារកុមារវៀតណាមជូនស្រុក Tran Yen ដើម្បីជួយ ឧបត្ថម្ភដល់កុមារក្រីក្រក្នុងតំបន់ និងប្រគល់អំណោយចំនួន២០ចំណែកជូន សិស្សានុសិស្សក្រីក្រដែលមានស្ថានភាពរស់នៅលំបាកប៉ុន្តែរៀនសូត្រពូកែនៅឃុំ Yen Thanh។
ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលប្រព្រឹត្តទៅយ៉ាងផុលផុសនៅខេត្ត Yen Bai និងខេត្ត Ninh Binh - ảnh 1 លោកស្រី Truong Thi Mai (ខាងឆ្វេង) មកចូលរួមទិវាបុណ្យសាមគ្គីជាតិទាំងមូលនៅភូមិ Dong Song (រូបថត៖ TTXVN)

  នាថ្ងៃទី១០ ខែវិច្ឆិកា លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈឹមរួមជាមួយក្រុមការងារមជ្ឈឹមបានមកចូលរួមទិវាបុណ្យ មហាសាមគ្គីជាតិទាំងមូលនៅភូមិ Dong Song ឃុំ Kien Thanh ស្រុក Tran Yen ខេត្ត Yen Bai។

        នៅទីនេះ លោកស្រីបានសម្ដែងនូវគោលបំណងថា នាពេលខាងមុខ អាជ្ញាធរនិងប្រជាជនបន្តរួមដៃរួមកម្លាំង លើកកំពស់ស្មារតីសាមគ្គីភាព ជួយ ឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីឈានឡើងក្នុងជីវភាពរស់នៅ។

        ក្នុងឱកាសនេះដែរ លោកស្រី Truong Thi Mai បានប្រគល់ទឹកប្រាក់ចំនួន ១០០លានដុងពីមូលនិធិគាំពារកុមារវៀតណាមជូនស្រុក Tran Yen ដើម្បីជួយ ឧបត្ថម្ភដល់កុមារក្រីក្រក្នុងតំបន់ និងប្រគល់អំណោយចំនួន២០ចំណែកជូន សិស្សានុសិស្សក្រីក្រដែលមានស្ថានភាពរស់នៅលំបាកប៉ុន្តែរៀនសូត្រពូកែនៅឃុំ Yen Thanh។

        នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅវិថី Tan An ទីក្រុង Ninh Binh។ នៅទីនេះ លោកស្រីអនុប្រធានរដ្ឋបានសំណូមពរអោយអាជ្ញាធរតំបន់ យកចិត្តទុកដាក់ដល់ការថែទាំជីវភាពរស់នៅសម្រាប់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ព្រមទាំងអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន លើកទឹកចិត្ត ប្រជាជនគ្រប់ស្រទាប់ចូលរួមឃ្លាំមើលនិងបដិវាទអាជ្ញាធរតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ