ទ្វីបអាហ្រ្វិក​រៀបចំផែនការចាក់វ៉ាក់សាំង​​បង្ការ​នឹងជំងឺ​អ៊ុត​ស្វា

(VOVWORLD) - មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) អាហ្រ្វិក កាលពីថ្ងៃទី ២០ ខែសីហា បានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតអាចចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វានៅប៉ុន្មានថ្ងៃខាងមុខនេះ។

ទីភ្នាក់ងារសុខភាពសហគមកំពូលរបស់ទ្វីបអាហ្រ្វិកបាននឹងកំពុងធ្វើការជាមួយប្រទេសដែលមានការផ្ទុះឡើងនៃជំងឺអ៊ុតស្វា អំពីយុទ្ធសាស្ត្រភស្តុភារ និងផ្សព្វផ្សាយ ដើម្បីដាក់ពង្រាយវ៉ាក់សាំងដែលរំពឹងថា នឹងមកដល់បន្ទាប់ពីការសន្យារបស់អង្គការសហប្រជាជាតិ (EU) ក្រុមហ៊ុនផលិតវ៉ាក់សាំង Bavarian Nordic (ដាណឺម៉ាក) សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

ទ្វីបអាហ្រ្វិក​រៀបចំផែនការចាក់វ៉ាក់សាំង​​បង្ការ​នឹងជំងឺ​អ៊ុត​ស្វា - ảnh 1រូបភាពអ្នកជំងឺដែលមានជំងឺ អ៊ុតស្វា ។ រូបថត៖ រ៉យទ័រ

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គនាយក CDC អាហ្រ្វិក លោក Jean Kaseya បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារ ដើម្បីធានាថា វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាត្រូវបានរក្សាទុកយ៉ាងល្អ និងអាចចាក់បានប្រកបដោយសុវត្ថិភាព។ ការស្រាវជ្រាវអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងផ្សេងៗគ្នានឹងបន្តធ្វើឡើងនៅក្នុងទ្វីបអាហ្រ្វិក ក្នុងដំណើរការដាក់ពង្រាយយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីឱ្យប្រទេសនានាយល់កាន់តែច្បាស់ថា តើវ៉ាក់សាំងប្រភេទណាមួយដែលសមស្របនឹងបរិបទរបស់ពួកគេ។ បណ្តាប្រទេសអាហ្រ្វិកបានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វា ជាង ១.៤០០ នាក់ ក្នុងសប្តាហ៍មុន ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសចំនួន ១២ នៅទ្វីបនេះបានកើនឡើងដល់ជិត ១៩.០០០នាក់ ចាប់តាំងពីដើមឆ្នាំមក។ បរិមាណករណីឆ្លងជំងឺអ៊ុតស្វាបានកើនឡើងជាង ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ