ទិវាមហាសមុទ្រពិភពលោកឆ្នាំ ២០១៩ សង្កត់ធ្ងន់លើសារៈសំខាន់នៃសមភាពយេនឌ័រ

(VOVWORLD) - នៅឯកិច្ចប្រជុំកំពូលផែនដី នៅទីក្រុង Rio de Janeiro នាឆ្នាំ ១៩៩២ រដ្ឋាភិបាលកាណាដាបានស្នើឱ្យបង្កើតទិវាមហាសមុទ្រនៅទូទាំងពិភពលោក ហើយក៏ត្រូវបានគាំទ្រដោយបណ្តាប្រទេសជាច្រើន។ ឈរលើមូលដ្ឋាននោះ នាឆ្នាំ ២០០៩ មហាសន្និបាតអ.ស.ប បានជ្រើសរើសជាផ្លូវការ ថ្ងៃទី៨ ខែមិថុនា រៀងរាល់ឆ្នាំគឺជាទិវាមហាសមុទ្រពិភពលោក។
ទិវាមហាសមុទ្រពិភពលោកឆ្នាំ ២០១៩ សង្កត់ធ្ងន់លើសារៈសំខាន់នៃសមភាពយេនឌ័រ - ảnh 1 ទិវាមហាសមុទ្រពិភពលោកឆ្នាំ ២០១៩ សង្កត់ធ្ងន់លើសារៈសំខាន់នៃសមភាពយេនឌ័រ (រូបថត៖ឧទាហរណ៍)

ប្រធានបទនៃទិវាមហាសមុទ្រឆ្នាំ ២០១៩ នេះគឺ"យេនឌ័រនិងមហាសមុទ្រ" ដែលជាប្រធានបទថ្មីថ្មោងសម្រាប់សហគមន៍ភាគច្រើនផងដែរ។ សារៈសំខាន់នៃសមភាពយេនឌ័រជាពិសេសសម្រាប់ការអភិរក្សប្រកបដោយប្រសិទ្ធភាពនិងការប្រើប្រាស់ប្រកបដោយនិរន្តភាពនៃមហាសមុទ្រ សមុទ្រនិងធនធានសមុទ្រ កំពុងត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននៅតែមានទិន្នន័យ ក៏ដូចជាការស្រាវជ្រាវយ៉ាងតិចតួចលើបញ្ហាទាំងនេះផងដែរ។ ទន្ទឹមនឹងនេះទិវាមហាសមុទ្រឆ្នាំ ២០១៩ ឆ្ពោះទៅកសាងការយល់ដឹង និងការតភ្ជាប់រវាងមហាសមុទ្រនិងយេនឌ័រ ក៏ដូចជាស្វែងរកវិធានការវិជ្ជមានដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរាល់សកម្មភាពដែលពាក់ព័ន្ធនឹងវិស័យមហាសមុទ្រ ការធ្វើនេសាទនិងពលកម្មនៅលើសមុទ្រជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ