ទិវាវៀតណាមនៅសាលាសភាបណ្ឌិតទំនាក់ទំនងអន្តរជាតិម៉ូស្គូ

(VOVworld) - ជាលើកដំបូង ទិវាវប្បធម៌វៀតណាម ត្រូវបានរៀបចំឡើងយ៉ាងមហោ ឡារិកនៅសាលាសភាបណ្ឌិតទំនាក់ទំនងអន្តរជាតិម៉ូស្គូរនៃប្រទេសរុស្ស៊ី នាថ្ងៃទី៨
មេសា។ការតាំងពិព័រណ៍គំនូ រូបថតនិងវត្ថុមួយចំនួនដែលឧទ្ទេសនាមអំពីទឹកដីនិង មនុស្សវៀតណាមដោយប្រធានបទ “សួរស្ដីវៀតណាម” ដែលបានរៀបចំឡើង
ដោយ បណ្ដានិស្សិតវៀតណាមសហការជាមួយមជ្ឈមណ្ឌលអាស៊ាននៃសាលា
សភាបណ្ឌិត បានទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិកជនជាច្រើន។
ទន្ទឹមនឹងនោះ សិក្ខា សាលាមួយអំពីវៀតណាម ក៏ត្រូវបានរៀបចំឡើងសំដៅ
ឧទ្ទេសនាមអំពីរាល់លក្ខណៈ ពិសេសនិងសក្តានុភាពដើម្បីជំរុញទំនាក់ទំនង
រុស្ស៊ី-វៀតណាម។សាស្ត្រាចារ្យ Victor Sumxki នាយកមជ្ឈមណ្ឌលអាស៊ាននៃ
សាលាសភាបណ្ឌិត បានអះអាងថា៖
ទិវាវៀតណាមនៅសាលាសភាបណ្ឌិតទំនាក់ទំនងអន្តរជាតិម៉ូស្គូ - ảnh 1
កម្មវិធីសំដែងសិល្បៈ១របស់និស្សិតវៀតណាម

“យើងខ្ញុំរៀបចំរាល់សកម្មភាពនេះជានិច្ច ដើម្បីនិស្សិតរុស្ស៊ីទាំងឡាយក៏ដូចជា
ប្រទេសផ្សេងៗ អាចស្វែងយល់អំពីលក្ខណៈពិសេសនៃប្រទេសនានា។ជា
ធម្មតា បណ្ដាសកម្មភាពសុទ្ធតែមានកាចូលរួមរបស់និស្សិតទាំងអស់នៃសាលា
សភាបណ្ឌិត ប៉ុន្តែសកម្មភាពនាថ្ងៃនេះមានការរួមវិភាគទានដ៏ធំធេងរបស់
និស្សិតវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ